(ភ្នំពេញ)៖ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់លេខ១ ក្នុងពិភពលោកបានប្រកាស​កិច្ចសហការ​ពិសេសមួយរវាងក្រុម EDM Cambodia ក្នុងការរៀបចំកម្មវិធីជប់លៀង RAVEGROUND 2.0 នៅអគារ G ក្រុងកោះពេជ្រ​កាលពីថ្ងៃទី១ ខែមេសា ដោយទទួលបានជោគជ័យយ៉ាងគគ្រឹកគគ្រេង ដោយមានអ្នកគាំទ្រស្រាបៀរ Heineken ដែលបាន​ចូលរួមយ៉ាងច្រើនកុះករ ដែលធ្វើឲ្យកក្រើកដល់ក្រុងកោះពេជ្រនាពេលនាត្រី។

កម្មវិធី RAVEGROUND 2.0 ទទួលបានការចាប់អារម្មណ៍ច្រើនបំផុត ពីអ្នកចូលរួមកម្មវិធី ដែលទទួលបានការកម្សាន្ត​សប្បាយរីករាយ ពីការសម្តែងពិសេសពី RXTHY ជាឌីជេ/ផលិតករឆ្នើមវ័យក្មេង មកពីខេត្តសៀមរាប DJ CHEE ជាឌីជេ/ផលិតករមកពីក្រុម KlapYaHandz ដែលមានបទពិសោធជាច្រើននៅក្នុងវិស័យតន្រ្តី    Vutha x Yoku ដែលជាក្រុម​ឌីជេវ័យ​ក្មេងពីរនាក់ដ៏ឆ្នើម ជាពិសេសក្រុម ANIMAL PROJECT មកពីប្រទេសថៃ ផ្តល់ការចូលរួមសម្តែង​របស់ក្រុមនេះ​ជាមួយទស្សនិកជនដែលគួរឲ្យចាប់អារម្មណ៍ណាស់ជាមួយនឹងជម្រើសបទចម្រៀងជាច្រើនបទ។

កម្មវិធីពិសេសនេះបានចាប់បើកពីម៉ោង៥ល្ងាចរហូតដល់ម៉ោង ១០ៈ៣០នាទីយប់អគារ G ក្រុងកោះពេជ្រ ដោយបាននាំ​មកនូវទិដ្ឋភាព​តន្ត្រីអេឡិចត្រូនិកចម្រុះល្បីៗ មកកាន់កណ្តាលទីក្រុង សម្រាប់អ្នកនិយមគាំទ្រស្រាបៀរ Heineken និងអ្នក​ស្នេហាវិស័យតន្ត្រី។

ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីផ្សេងៗរបស់ស្រាបៀរ Heineken សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ Heineken គឺ៖ www.facebook.com/heineken/៕

សូមពិសាស្រាបៀរ  Heineken ដោយទទួលខុសត្រូវ!!