(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មី ចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋដែលបានទៅពិគ្រោះជំងឺ នៅមន្ទីរពេទ្យកុមារជាតិ មានចំនួន ២,០១៨នាក់ ចំណែកប្រជាពលរដ្ឋ ដែលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ មានចំនួន២៧១នាក់ ក្នុងនោះមានទារកតូចៗ ២១នាក់ នេះបើតាមលទ្ធផលពិនិត្យ និងព្យាបាលជំងឺទារក និងកុមារប្រចាំសប្ដាហ៍ របស់មន្ទីរពេទ្យកុមារជាតិ។

របាយការណ៍របស់មន្ទីរពេទ្យបានបន្តថា មានអ្នកជំងឺក្រីក្រ ២៥% បានទៅសម្រាកនៅមន្ទីរពេទ្យ ដោយឥតគិតថ្លៃ។ ចំណែកអ្នកចូលទៅវះកាត់មានចំនួន ៣៧នាក់។ ជាមួយគ្នានេះ មន្ទីរពេទ្យកុមារជាតិ ក៏បានផ្ដល់ថ្នាំបង្ការ ដល់កុមារតូចៗបានចំនួន ៦៩០នាក់ ផងដែរ។

សូមជម្រាបថា មន្ទីរពេទ្យកុមារជាតិ ក៏មានសេវាវះកាត់កុមារឆែបមាត់ កុមារជើងខ្វេពីកំណើត ដោយឥតគិតថ្លៃទៀតផង៕

ខាងក្រោមនេះ ជារបាយការណ៍លទ្ធផលពិនិត្យ និងព្យាបាលជំងឺ របស់មន្ទីពេទ្យកុមាជាតិ៖