(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែន ជាមួយនឹងព្រឹត្តិការណ៍ជួបជុំរបស់ ស្រាបៀរ Barrley black ដែលជាស្រាបៀរទឹកខ្មៅ រសជាតិថ្មីឈ្ងុយឆ្ងាញ់ គុណភាពខ្ពស់ របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស មានវត្ដមាន​លើទីផ្សារដ៏ជោគជ័យនេះ បានធ្វើឲ្យភ្ញៀវចូលរួមពិតជាសរសើរនឹងរសជាតិថា ប្លែក ឆ្ងាញ់ ងាយស្រួលពិសា ក្លិននិងពណ៌ ដ៏ល្អឥតខ្ចោះ ពោរពេញដោយភាពសប្បាយរីករាយមិនធ្លាប់មានពីមុនមកនោះទេ នៅ Epic Club។

សម្រាប់កម្មវិធីជួបជុំរបស់ស្រាបៀរ Barrley Black នៅរាត្រីថ្ងៃទី១ ខែមេសានេះ មានកម្មវិធីពិសេសៗជាច្រើន ដោយពិសាស្រាបណ្ដើរ អាចរាំកំសាន្ដបណ្ដើរ ជាមួយនឹងបទចម្រៀងដ៏សែនពិរោះ លាយឡំនឹងការភ្លេងរ៉េបបញ្ជូលគ្នា បែបអន្ដរជាតិ ដ៏សែនសប្បាយរីករាយ ពីសំណាក់តារាល្បីជាច្រើនរូបចូលរួមផងដែរទាំងជាតិ និងអន្ដរជាតិ ដែលធ្វើអ្នកចូលរួមជាង៣០០នាក់ ហូរច្រៀងរាំ ជើងនៅមិនស្ងៀមឡើយ។

កាន់តែពិសេសជានោះទៅទៀត ក៏មាននូវការចំាំរង្វាន់ធំជាច្រើនទៀត ដើម្បីបង្កភាពសប្បាយរីករាយនោះ កាន់តែអស្ចារ្យ គឺ BarrleyBlack, BlackWonderland, BarrleyBlack Epic Party ,BarrleyBlack Night  ។

ស្រាបៀរទឹកខ្មៅ Barrley Black មានគុណភាពខ្ពស់ គឺកត្ដាគ្រឿងផ្សំ កត្ដាបច្ចេកវិទ្យា និងកត្ដាធនធានមនុស្ស ហើយសម្រាប់គ្រឿងផ្សំទាំងអស់វិញ គឺសុទ្ធតែមាន​វិញ្ញាបនបត្រ​បញ្ជាក់ពី​គុណភាព។ លើសពីនេះ យើងបានប្រើប្រាស់​ស្រូវសាលី​ពិសេស បួនប្រភេទ​ផ្សេងគ្នាពី​ប្រទេស​នៅអឺរ៉ុប ដើម្បី​ធានាថា ស្រាបៀរ ទឹកខ្មៅ Barrley Black  មានពណ៌ មានក្លិន និងរសជាតិ​យ៉ាង​ល្អ​ឥតខ្ចោះ ពិសេស​ជាមួយ​នឹងបច្ចេកវិទ្យា​ដែលប្រើប្រាស់ ក្នុងការផលិត​ស្រាបៀរនេះ គឺជាបច្ចេកវិទ្យា​ទំនើបចុងក្រោយបំផុត​ក្នុងទីផ្សារ ហើយរាល់អ្នកបញ្ជាម៉ាស៊ីន និងគណៈគ្រប់គ្រងរោងចក្រ​សុទ្ធតែ​មានបទពិសោធន៍ជាច្រើន ក្នុងឧស្សាហកម្មផលិតស្រាបៀរ និងទទួលបានការបណ្ដុះបណ្ដាល​ច្បាស់លាស់​ពីប្រទេស​អាល្លឺម៉ង់។

ស្រាបៀរទឹកខ្មៅ Barrley Black ជាស្រាបៀរ មានគុណភាពខ្ពស់ទីពីរ របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស​លីមីតធីត ហើយផលិតផលដំបូង​របស់ក្រុមហ៊ុន គឺស្រាបៀរកម្ពុជា ដែលមានវត្ដមាន​លើទីផ្សារកម្ពុជា នៅក្នុងឆ្នាំ២០១១ ហើយធ្លាប់​ទទួល​បានមេដាយ​អន្ដរជាតិ បញ្ជាក់ពីគុណភាព​ជាច្រើនសន្ធឹកសន្ធាប់ ។ រោងចក្រផលិតស្រាបៀរ​ទាំងពីរប្រភេទនេះ ក៏ទទួល​បានវិញ្ញាបនបត្រ ISO បញ្ជាក់ពីប្រព័ន្ធ​គ្រប់គ្រង​គុណភាព និងប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន ពីចក្រភពអង់គ្លេសផងដែរ៕