(ភ្នំពេញ)៖ នាឡិកាថ្មីទំនើបម៉ាក G-SHOCK ចំនួន ២ម៉ូឌែលរបស់ប្រទេសជប៉ុន រួមមានម៉ូឌែល GA-500 និង GA-700 ដែលទទួលបានការធានារ៉ាប់រងស្របច្បាប់ពីក្រុមហ៊ុន LDI ENTERPRISE Co.,Ltd និងមជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន ត្រូវបានបង្ហាញ និងដាក់លក់ជាផ្លូវការលើទីផ្សារកម្ពុជាហើយ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ នៅសាខាផ្សារទំនើបអ៊ីអនម៉លជាន់ទី១ របស់មជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន ។

លោក គួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វីស  បានថ្លែងឲ្យដឹងថា នាឡិកាថ្មីទំនើបទាំង ២ម៉ូឌែលខាងលើ គឺជាផលិតផលចុងក្រោយរបស់នាឡិកាម៉ាក G-SHOCK ដែលមានគុណភាពល្អ និងមានតម្លៃសមរម្យ សម្រាប់បំពេញតម្រូវការរបស់អតិថិជន ពិសេសគឺសក្ដិសមខ្លាំង សម្រាប់យុវវ័យទាន់សម័យតែម្ដង ។

ទន្ទឹមនឹងបង្ហាញនូវនាឡិកាម៉ូឌែល GA-500 និង GA-700 នៅថ្ងៃទី០២ ខែមេសានេះដែរ នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន បានលក់បញ្ចុះតម្លៃជាពិសេសពី ២០ភាគរយ ទៅ ៣០ភាគរយ ហើយក្រោយពីនេះ ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលឆាប់ៗខាងមុខ អតិថិជន ដែលមកទិញផលិសផលពីមជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន ក៏នឹងទទួលបានបញ្ចុះតម្លៃ ១០ភាគរយផងដែរ ។

លោកបន្តថា «ក្រុមហ៊ុន LDI តែងតែបានផ្តល់ជូនអតិថិជនរបស់ខ្លួននូវគុណភាពដ៏ល្អប្រណិត ជានាឡិកាសុទ្ធល្អ មិនក្លែងបន្លំឡើយ ពោលគឺនាឡិកាស្វីសចំស្វីស ជប៉ុនចំជប៉ុន ដូចដែលអតិថិជនជាទីគោរពរាប់អានទាំងអស់​ធា្លប់មានទំនុកចិត្តមកលើមជ្ឈមណ្ឌលយើងកន្លងមក ដែលមានទីតាំងច្បាស់លាស់ក្នុងការធានាបាននូវ​ជំនឿទុកចិត្តចំពោះផលិតផលយើង ។ ខ្ញុំរំពឹងថា នាឡិកាម៉ាក G-SHOCK ម៉ូដែលថ្មីខាងលើ នឹងបន្ដទទួលបានការគាំទ្រច្រើនពីអតិថិជនដូចគ្នា»

គួរបញ្ជាក់ថា មជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន គឺជាមជ្ឈមណ្ឌលផ្គត់ផ្គងនាឡិកាម៉ាកល្បីៗជាច្រើន ពិសេសគឺនាឡិកាក្រុមហ៊ុន CASIO របស់ប្រទេសជប៉ុន ដូចជាម៉ាក CASIO, G-SHOCK, BABY-G, EDFCE, PROTREK និងម៉ាក SHEEN ជាដើម ដែលអាចប្រើប្រាស់បានគ្រប់វ័យ ធ្វើឲ្យជីវិតពោរពេញដោយកិត្តិយស និងមានគុណភាពខ្ពស់ថែមទៀតផង ៕