(ភ្នំពេញ)៖ សូមចូលរួមស្រឡាញ់ប្រាក់រៀលទាំងអស់គ្នា! ធនាគារជាតិនៃកម្ពុជា នឹងរៀបចំ​យុទ្ធនាការស្រឡាញ់ប្រាក់រៀល ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីរួមចំណែកអបអរសាទរ ថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិ។ នេះ​បើតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។

ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ឲ្យដឹងថា យុទ្ធនាការនេះ នឹងផ្តល់ឱកាសជូនសាធារណជន ដែលមានបំណងប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឫរហែក ជាមួយនឹងក្រដាសប្រាក់ថ្មី ពីធនាគារជាតិនៃកម្ពុជា។

សូមជម្រាបថា ការប្ដូរក្រដាសប្រាក់នេះ នឹងប្រព្រឹត្តទៅនៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត (លើកលែងស្នាក់កណ្ដាល)។

សូមអានព័ត៌មានលម្អិត នៃសេចក្តីជូនដំណឹងរបស់ធនាគារជាតិខាងក្រោមនេះ៖