(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញប្រកាសបិទសន្និបាតការងារ ឆ្នាំ២០១៦ និងទិសដៅការងារ ឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ពិធីបិទសន្និបាតនេះក៏មានវត្តមានរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នងការរាជធានី-ខេត្តមួយចំនួន និងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រើនទៀតផងដែរ។

សូមជម្រាបថា ក្នុងឆ្នាំ២០១៦ កម្លាំងនគរបាលដែលអនុវត្តការងារអន្តោប្រវេសន៍ បានបណ្ដេញជនបរទេសខុសច្បាប់ពីទឹកដីកម្ពុជា អស់ចំនួន ២,៩៩៨នាក់ ដែលភាគច្រើនគឺជនជាតិវៀតណាម មានចំនួន ១,៦៣២នាក់៕