(ភ្នំពេញ)៖ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ​ជនបរទេសដែលត្រូវបានតុលាការកាត់ទោស និងបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារមានចំនួន៩១៦នាក់ ក្នុងនោះមាន៤២សញ្ជាតិ។

របាយកាណ៍បានបន្តថា ក្នុងចំណោមជនបរទេសទាំងនោះ ជនដែលត្រូវចោទមានចំនួន១៨១នាក់, ជនជាប់ចោទមានចំនួន៨៤នាក់, ពិរុទ្ធជន មានចំនួន៤១៣នាក់, ទណ្ឌិតមានចំនួន២៣៨នាក់។

នៅព្រឹកថ្ងៃនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានបើកសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦ និងលើកទិសដៅ ឆ្នាំ២០១៧ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕