(ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ កម្លាំងនគរបាលអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលរាជធានី-ខេត្ត បានចាប់ខ្លួន និងបានបណ្ដេញជនបរទេសខុសច្បាប់ចំនួន២,៩៩៨នាក់ ក្នុងនោះភាគច្រើនជាជនជាតិវៀតណាម មានចំនួន ១,៦៣២នាក់។

របាយការណ៍បានបន្តថា "ជនបរទេសចំនួន ២,២៩០នាក់ មាន៥០សញ្ជាតិ ត្រូវបានបណ្តេញចេញពីកម្ពុជា ក្រោយចាប់ខ្លួន ក្នុងនោះជនជាតិវៀតណាម ១,៦៣២នាក់ ចិន៣៣០នាក់ តៃវ៉ាន់៤៦នាក់ នីហ្សេរីយ៉ា២៤នាក់ ឥណ្ឌា២២នាក់ រុស្ស៊ី១៩នាក់ អង់គ្លេស១៧នាក់ អាមេរិក១៦នាក់" ។

នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានបើកសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦ និងលើកទិសដៅ ឆ្នាំ២០១៧ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

អង្គសន្និបាតមានការចូលរួមពី មន្ត្រីនគរបាលពាក់ព័ន្ធទូទាំងប្រទេស៕