(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ផ្សាយផ្ទាល់ពីកន្លែងកើតហេតុឲ្យដឹងថា មានករណីអគ្គិភ័យឆាបឆេះរថយន្តជាច្រើនគ្រឿង ដោយក្នុងនោះឆេះអស់រថយន្តមួយគ្រឿង និងក្បាលរថយន្តចំនួន៤គ្រឿង ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ៥៩៨ ទល់មុខក្រុមហ៊ុន លីហួរ គ្រុប ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

អគ្គិភ័យបានរលត់នៅម៉ោង១២៖៣៥នាទីយប់ ចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់៤គ្រឿង។ កន្លែងឆាបឆេះជាទីតាំងកន្លែងចតរថយន្ត ! ចំណែកមូលហេតុនៃការឆេះមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។ (សូមស្តាប់សេចក្តីការណ៍ព័ត៌មានពីកន្លែងកើតហេតុ)