(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០១៧នេះ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួង អភិវឌ្ឍន៍ជនបទ។

ក្នុងពិធីបិទសន្និបាតបូកលទ្ធផលការងារឆ្នាំ ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧នេះ បានធ្វើនៅសាលសន្និសីទចតុមុខ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ៕