(ភ្នំពេញ)៖ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់លេខ១ ក្នុងពិភពលោកបានប្រកាសកិច្ចសហការ ពិសេសមួយរវាងក្រុម EDM Cambodia ក្នុងការរៀបចំកម្មវិធីជប់លៀងមួយដែលមានឈ្មោះថា RAVEGROUND ២.០ នៅអគារ G ក្រុងកោះពេជ្រ នៅថ្ងៃសៅរ៍ទី១​ ខែមេសា ខាងមុខនេះ។

​កម្មវិធីពិសេសនេះនឹងនាំមកនូវទិដ្ឋភាពតន្ត្រីអេឡិចត្រូនិកចម្រុះល្បីៗមកកាន់​កណ្តាលទីក្រុងសម្រាប់អ្នកនិយមគាំទ្រស្រាបៀរ Heineken និងអ្នកស្នេហាវិស័យតន្ត្រី និងមានការសម្តែងពីតន្ត្រីករ មានទេពកោសល្យ និងឌីជេល្បីៗជាច្រើនរូបរួមមានដូចជា៖

* RXTHY គឺជាឌីជេ/ផលិតករវ័យក្មេងមកពីខេត្តសៀមរាប ដែលបានរកឃើញចំណង់ចំណងចិត្តខាងតន្ត្រីនៅក្នុងវ័យ ១៥ ឆ្នាំ ហើយគាត់បានបន្តស្វែងយល់ និងសិក្សាអំពីតន្រ្តីរបាំអេឡិចត្រូនិក (EDM) និងនិពន្ធបទភ្លេងនៅឆ្នាំ ២០១២។ ក្រោយមក គាត់បានធ្វើការឲ្យក្រុម EDM Cambodia ហើយក៏បានក្លាយជាឌីជេឆ្នើមម្នាក់។

* DJ CHEE ជាឌីជេ/ផលិតករមកពីក្រុម KlapYaHandz ដែលមានបទពិសោធជាច្រើននៅក្នុងវិស័យតន្រ្តី ,លោក Chee រស់នៅរាជធានីភ្នំពេញ ដែលជាកន្លែងដែលគាត់និពន្ធបទភ្លេងអេឡិចត្រូនិក ជាមួយនឹងទេពកោសល្យខ្លួនរបស់គាត់ និងជំនួយខ្លះពីលោក សុខគ្រីម វិសាល ជាបិតានៃតន្រ្តីហ៊ីបហប់ខ្មែរ ។ ឌីជេ Chee បានធំឡើងមានទេពកោសល្យផ្នែកតន្រ្តី ដោយបានស្តាប់តន្ត្រីគ្រប់ប្រភេទ ប៉ុន្តែគាត់ចាប់អារម្មណ៍លើបទភ្លេងនិពន្ធដោយលោក Martin Garrix និង Jullian Jordans ហើយក៏បានចាប់ផ្តើមនិពន្ធបទភ្លេងផ្ទាល់ខ្លួនកាលពីពីរឆ្នាំមុន ដើម្បីព្យាយាមរកឲ្យឃើញ នូវគន្លឹះចម្បងក្នុងការផលិតតន្ត្រី ខណៈពេលដែលសព្វថ្ងៃនេះផលិតករតន្ត្រីភាគច្រើនអនុវត្តនូវស្តាយតន្រ្តី ជាក់លាក់ ប៉ុន្តែឌីជេ Chee វិញព្យាយាមសាកល្បងអ្វីដែលប្លែកពីគេ។ ចាប់ពីបទញាក់រហូតដល់បទមនោសញ្ចេតនា លោកហាក់ដូចជាមិនខ្វះគំនិតផុសផុល និងបន្តវិស័យ EDM ។

*VXY: Vutha x Yoku គឺជាក្រុមឌីជេវ័យក្មេងពីរនាក់ដែលបានរកឃើញចំណង់ចំណងចិត្តខាងតន្ត្រីរបាំអេឡិចត្រូនិកនៅឆ្នាំ ២០១១ ហើយបានដឹងថា ការក្លាយជាឌីជេ គឺថាក្តីសុបិន្តមួយ ដែលគាត់ទាំងពីរ មានបំណងប្រាថ្នាសម្រេចឲ្យបាន។ ក្រៅពីអាជីពឌីជេ គាត់ទាំងពីរនាក់គឺជាសហស្ថាបនិកនៃក្រុម EDM Cambodia និងបានចូលរួមសម្តែងក្នុងកម្មវិធីទាំងអស់របស់ EDM Cambodia។ គាត់ទាំងពីរនាក់បានចាប់ផ្តើមទទួលបានការទទួលស្គាល់កាន់តែច្រើនពីសាធារណជន និងពេលថ្មីៗនេះគឺបទភ្លេងដើម (original) ថ្មីៗដែលនិពន្ធដោយ Vutha និងប្រគំតន្រ្តីនៅក្នុងកម្មវិធីផ្សេងៗជាច្រើន។

*ANIMAL PROJECT មកពីប្រទេសថៃ។ ក្រុមនេះធ្លាប់រៀបចំកម្មវិធីបើកសម្រាប់ The Barong Family Tour នៅប្រទេសថៃ ដែលរួមមាន Yellow Claw, Cesqeaux, Chace និង Moksi នៅក្នុងកម្មវិធី Fullmoon Party កាលពីឆ្នាំ ២០១៦ ។ ការចូលរួមសម្តែងរបស់ក្រុមនេះជាមួយទស្សនិកជនគឺគួរឲ្យចាប់អារម្មណ៍ណាស់ជាមួយនឹងជម្រើសបទចម្រៀងជាច្រើនបទ។

កម្មវិធី RAVEGROUND ២.០ នឹងចាប់បើកពីម៉ោង ៥ល្ងាចរហូតដល់ម៉ោង ១០:៣០​ យប់​ អគារ G ក្រុងកោះពេជ្រ។ ដើម្បីកក់កន្លែង VIP ឬទទួលបានព័ត៌មានបន្ថែមសូមទាក់ទងមកលេខ៖010 316 022ឬ 010 908 988 ឬចូលទៅកាន់ទំព័រហ្វេសប៊ុក៖ www.facebook.com/heineken/ ៕