(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលបានបានយកកូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួល ដំណឹងថា លោក Beat Richner ធ្លាក់ខ្លួនឈឺជាទម្ងន់ និងបានលាឈប់ពីប្រធានមន្ទីរពេទ្យគន្ធបុប្ផា។ ក្រុមប្រជាពលរដ្ឋបានចាត់ទុកលោក Beat Richner គឺជាទេវតាបានចុះមកជួយកុមារកម្ពុជា ហើយថែមទាំងបានជូនពរឲ្យលោក Richner ឆាប់បានជាពីជំងឺផងដែរ។

បើទោះបីអត់ពីលោក Richner ក្រុមប្រជាពលរដ្ឋនៅតែចង់ឃើញមន្ទីរពេទ្យមានដំណើរការជាធម្មតា ហើយអំពាវនាវឲ្យសប្បុរសជន​បន្តបរិច្ចាគថវិកា​ឲ្យមន្ទីរពេទ្យនេះ បានបន្តដំណើរជាបន្តទៅទៀត ព្រោះមន្ទីរពេទ្យនេះ បានដើរតួនាទីយ៉ាងសំខាន់ជួយព្យាបាលជំងឺកូនចៅរបស់ពួកគាត់។

សូមទស្សនាការបង្ហាញអារម្មណ៍សោកស្តាយរបស់ប្រជាពលរដ្ឋ​ ដែលកំពុងរង់ចាំយកកូនចូលព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា៖