ក្រសួងមហាផ្ទៃ បដិសេធចំពោះការមូលបង្កាច់របស់នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលចោទរាជរដ្ឋាភិបាលកម្ពុជាថា កំពុងយាយីគណបក្សសង្គ្រោះជាតិ
29-03-2017 20:04
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បានប្រកាសបដិសេធរាល់ការមូលបង្កាច់របស់ នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក Phill Robertson ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា «កំពុងយាយីលើគណបក្សសង្គ្រោះជាតិ» ជុំវិញលក្ខន្តិកៈរបស់គណបក្សនេះ។
សេចក្ដីប្រកាសបំភ្លឺរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការមូលបង្កាច់របស់នាយករងអង្គការរូបនេះ ធ្វើឡើងតាមរយៈវិទ្យុអាស៊ីសេរី ដែលចេញផ្សាយនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។
ខ្លឹមសារលម្អិតក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដូចខាងក្រោម៖