(ភ្នំពេញ)៖ ផ្សាយផ្ទាល់ (Live) ! សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ផ្សាយនៅម៉ោង៧៖០០នាទីយប់, (សូមស្តាប់ លោក វ៉ាន់​ សារាយ, កញ្ញា សំ ស្រីនីត និង លោក អ៊ិន វុត្ថា រាយការណ៍ព័ត៌មាននេះ) !

** ព័ត៌មានជាតិ (Cambodia News)
១៖ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner ធ្លាក់ខ្លួនឈឺជាទម្ងន់ និងលាលែងពីតំណែងប្រធានមន្ទីរពេទ្យគន្ធាបុប្ជា
២៖ លោក «ជួប សម្លាប់» បានអះអាងថា លោកមិនទាន់សម្រេចចិត្តប្តឹងទៅសាលាឧទ្ធរណ៍ ឬយ៉ាងណានៅឡើយទេ ក្រោយតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១ជីវិត
៣៖ ជំនួបពិភាក្សារវាងក្រសួងមហាផ្ទៃ និងគណបក្សប្រឆាំងបានបញ្ចប់ មិនទាន់មានលទ្ធផល ក្រសួងមហាផ្ទៃ នៅបន្តអះអាងថា សមាជនោះខុសច្បាប់ ចំណែកបក្សប្រឆាំងថានឹងយកបញ្ហានេះទៅពិភាក្សាបន្ថែម
៤៖ ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ត្រូវបានបន្ថែមភារកិច្ចជាច្រើន ដើម្បីជួយដោះស្រាយការងារប្រចាំថ្ងៃ ជំនួសសម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន
៥៖ ប្រជាពលរដ្ឋខ្មែរ នាំគ្នាបួងសួងឲ្យ លោក Beat Richner ទេវតាសង្រ្គោះជីវិតកុមារកម្ពុជា ឆាប់ជាសះស្បើយពីជំងឺ
៦៖ អគ្គស្នងការរងនគរបាលជាតិ បានអះអាងថា ម្ចាស់យានយន្ដដែលមិនបានកាត់ឈ្មោះម្ចាស់កម្មសិទ្ធិ នឹងប្រឈមការផាកពិន័យ និងបញ្ជូនទៅតុលាការ នៅពេលខាងមុខ
៧៖ ខ្លាចប៉ះពាល់សុខភាព! មន្រ្តីកាំកុងត្រូល ប្រាប់ឲ្យបញ្ឈប់ការនាំចូលមើលខ្ទឹមស និងខឹ្ទមក្រហមពីវៀតណាម
៨៖ ជនជាតិកូរ៉េ៥នាក់ ចូលច្រៀងខារ៉ាអូខេមួយកន្លែង នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ផឹកស៊ីស្រវឹងវាយគ្នាសន្លប់ផ្អើលពេញផ្លូវ

** ព័ត៌មានអន្តរជាតិ (World News)
១៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ «ទើបបង្គាប់ឲ្យលុបចោល គោលនយោបាយ​ការពារបរិស្ថាន» របស់អតីត​រដ្ឋបាល​លោក អូបាម៉ា!