Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វត្ថុបុរាណ និងវត្ថុសិល្បៈចំនួន៦៧មុខ នឹងត្រូវផ្ទេរពីសារមន្ទីរជាតិ មកកាន់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ

29-03-2017 14:23

(ភ្នំពេញ)៖ ធនាគាជាតិ នៃកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ថា នៅម៉ោង៤រសៀលថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្ទេរបុរាណវត្ថុ និងវត្ថុសិល្បៈមួយចំនួន ពីសារមន្ទីរជាតិកម្ពុជា ទៅកាន់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ។

ការចុះកិច្ចព្រៀមព្រៀង នឹងធ្វើឡើងក្រោមអធិបតីភាព លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

បើតាមការបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា វត្ថុបុរាណ និងវត្ថុសិល្បៈ ដែលត្រូវផ្ទេរមកទីតាំងថ្មីនេះ មានចំនួន៦៧មុខ រួមមាន កាសប្រាក់ ផ្លៃពន្លាក ដុំលោហៈ ដែកទាមថ្មប្រាសាទ កំសៀវទឹកប្រើប្រាស់ក្នុងសម័យបុរាណ ជាដើម។ ធនាគរជាតិនៃកម្ពុជា អះអាងថា ខ្លួននឹងរក្សាទុកវត្ថុដ៏មានតម្លៃឥតគណនានេះ ជាសម្បត្តិបេតិកភណ្ឌរបស់ជាតិ៕