(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានកត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចប្រជុំស្ដីពី «ការត្រៀមរៀបចំប្រារព្ធខួបទី១៥៤ ទិវាពិភពលោក កាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧»។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីចលនា កាកបាទក្រហម ទៅដល់សាធារណជនទូទៅ ឲ្យយល់ដឹងច្បាស់ពីសកម្មភាព មនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា និងផ្សព្វផ្សាយគៀងគរស្វែងរកមូលនិធិ ពីសប្បុរសជននានាដើម្បីចូលរួមចំណែកជួយសង្គ្រោះ ដល់ជនរងគ្រោះ។

នៅក្នុងកិច្ចប្រជុំមួយនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធហត្ថ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ៕