(ភ្នំពេញ)៖ កាលពីខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការប្រឡងយកប័ណ្ណបើកបរយានយន្ត ពោលជាការដាក់ពាក្យសុំប្រឡងយកប័ណ្ណបើកបរតាមប្រព័ន្ធ Onlin។

ប្រព័ន្ធនេះ បានជួយសម្រួលឲ្យការសុំប្រឡងយកប័ណ្ណបើកបររបស់ប្រជាពលរដ្ឋ កាន់តែងាយស្រួល ចំណេញពេលវេលា ជាពិសេសបានជួយលុបបំបាត់ការចំណាយលុយក្រៅផ្លូវការ បានយ៉ាងច្រើនថែមទៀតផង។

ដើម្បីជ្រាបច្បាស់ពីនីតិវិធីក្នុងការដាក់ពាក្យសុំប្រឡងយកប័ណ្ណបើកបរនេះ សូមទស្សនាវីដេអូពន្យល់ពីនីតិវិធីដូចខាងក្រោម៖