(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះម្ចាស់ផ្ទះហ្ស៊កដានី បានបញ្ចប់ហើយជាមួយលទ្ធផល ហ្ស៊កដានី ឈ្នះកម្ពុជាដាច់រហូតដល់ ៧-០ ខណៈកម្ពុជារកមួយគ្រាប់មិនបានសោះ។ ការប្រកួតបានបញ្ចប់នៅម៉ោង ០០៖៥០នាទីចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។

ការប្រកួតនេះស្ថិតនៅក្នុងវគ្គសន្សំពិន្ទុក្នុងពូល C នៃព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នៅពហុកីឡដ្ឋាន King Abdullah II។