(ភ្នំពេញ)៖ ស្រាបៀរ លីអូ មានមោទនភាពណាស់ដែលបានប្រគល់រង្វាន់ធំរថយន្ត Mazda CX5 ថ្មីស្រឡាងជាលើកដំបូង និងរង្វាន់ម៉ូតូ Honda Dream២០១៧ ដល់អ្នកអ្នកឈ្នះរង្វាន់នៅក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែតរបស់ខ្លួនក្នុងឆ្នាំ២០១៧នេះ។

កម្មវិធីនេះបានធ្វើឡើង ក្នុងកម្មវិធីប្រគំតន្រ្តីស្រាបៀរលីអូ នៅខេត្តបន្ទាយមានជ័យកាលពីចុងសប្ដាហ៍កន្លងទៅនេះ ដែលអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream២០១៧ បានមកពីទូទាំងប្រទេសមាន រាជធានីភ្នំពេញ និងបណ្តាខេត្តនានា។

លោក ឆឹង សេងលី មកពីខេត្តកំពង់ស្ពឺ គាត់រំភើបរីករាយជាខ្លាំងដែលបានដឹងថា គាត់បានឈ្នះរង្វាន់ធំរថយន្ត Mazda CX5 នេះ ហើយលោកឲ្យដឹងថា «ខ្ញុំបានទៅលេងផ្ទះបងប្អូន ក៏នាំគ្នាញ៉ាំស្រាបៀរ លីអូ ក៏ឈ្នះរង្វាន់តែម្តង ខ្ញុំមិននឹកស្មានថាឈ្នះទេ រង្វាន់ពិតជាមានមែន ហើយខ្ញុំក៏សូមអរគុណដល់ក្រុមហ៊ុន ស្រាបៀរ លីអូ ដែលនៅតែបន្តបង្កើតនូវ កម្មវិធីដ៏ភ្ញាក់ផ្អើលនេះ និងជូនពរ ឲ្យក្រុមហ៊ុនទទួលបានភាពជោគជ័យជានិច្ច»។

លោកបន្ដថា កម្មវិធីគាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ  បង្កើតឡើងដើម្បីជាកិច្ចតបស្នងដល់អតិថិជនរបស់ខ្លួន សម្រាប់ការគាំទ្ររបស់ពួកគាត់ ប៉ុន្តែកម្មវិធីនៅឆ្នាំនេះ ទទួលបាននូវភាពជោគជ័យ កាន់តែខ្លាំងគួរឲ្យកត់សម្គាល់ ជាងកម្មវិធីដូចគ្នានេះកាលពីឆ្នាំមុនៗ។

លោក ព្រាប សុវណ្ណ តំណាងឲ្យក្រុមហ៊ុនស្រាបៀរ លីអូ បានថ្លែងថារថយន្ត Mazda CX5 និងរង្វាន់ជាច្រើនទៀត កំពុងតែរង់ចាំលោកអ្នកពីកម្មវិធីគាស់ភ្លាម ឈ្នះភ្លែត២០១៧។

អតិថិជនស្រាបៀរ លីអូ នៅតែមានឱកាសឈ្នះក្នុងកម្មវិធី គាស់ភ្លាមឈ្នះភ្លែតពីស្រាបៀរលីអូ នៅទូទាំងប្រទេស ដែលកម្មវិធីនេះ នឹងចាប់ផ្តើមរហូតដល់ដំណាច់ឆ្នាំ២០១៧នេះ។

ដោយគ្រាន់តែលោកអ្នកគាស់ក្រវិលកំប៉ុង ស្រាបៀរ លីអូ រួចស្វែងរកមើលរង្វាន់ ដើម្បីមានឱកាសឈ្នះរង្វាន់រថយន្ត Mazda CX5 ស៊េរីថ្មី ម៉ូតូ Honda Dream ២០១៧ ទូរទស្សន៍ Samsung៣២ អ៊ីញ រង្វាន់ទឹកប្រាក់ និងរង្វាន់ជាច្រើនទៀត។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក ព្រោះភាពអស្ចារ្យ អាចកើតឡើងគ្រប់ពេលជាមួយ ស្រាបៀរ លីអូ៕