(អារ៉ាប់រួម)៖ ដូចការគ្រោងទុក គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា ដែលដឹកនាំដោយ នាយឧត្តម​សេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើដំណើរមកដល់ប្រទេសអារ៉ាបរួមប្រកបដោយសុវត្ថិភាព និងបានចូលរួមក្នុងវេទិការបស់ INTERPOL ក្រោមប្រធានបទ «រួមគ្នាដើម្បីសន្តិសុខ ឬ Unity for Security»។

បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ វេទិការបស់ INTERPOL ក្រោមប្រធានបទ «រួមគ្នាដើម្បីសន្តិសុខ» ត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅទីក្រុងអាប៊ូដាប៊ី ដោយមានបណ្តាប្រទេស​ជាច្រើនចូលរួម៕