(ភ្នំពេញ)៖ ផ្សាយផ្ទាល់ (Live) ! សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ផ្សាយនៅម៉ោង៧៖០០នាទីយប់, (សូមស្តាប់ កញ្ញា សំ ស្រីនីត, លោក វ៉ាន់ សារាយ និងលោក អ៊ិន វុត្ថា រាយការណ៍ព័ត៌មានលំអិត) !

** ព័ត៌មានជាតិ (Cambodia News)
១៖ គ.ជ.ប នឹងមិនអនុញ្ញាតឱ្យគណបក្សសង្រ្គោះជាតិចូលរួមបោះឆ្នោតទេ បើក្រសួងមហាផ្ទៃ សម្រេចលុបចោលគណបក្សនេះចេញពីបញ្ជី
២៖ លោក កែវ រ៉េមី ហៅអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថា ជាអង្គការចង្រៃ និងមានមន្រ្តីក្មេងខ្ចីទើបចប់ពីសាលាគ្មានបទពិសោធន៍
៣៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសហាមឃាត់ និងទប់ស្កាត់ ការប្រមូលទិញទឹកដោះម្តាយពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក
៤៖ មេដឹកនាំ គណបក្សជាប់ឆ្នោតទាំងពីរ អំពាវនាវឱ្យប្រជាពលរដ្ឋ បញ្ឈប់ការភាន់ច្រឡំ ចំពោះលេខរៀងគណបក្សតទៅ
៥៖ មេធាវីនឹងជជែកគ្នាជាមួយ លោក ជួប សម្លាប់ ករណីប្តឹងឧទ្ធរណ៍ ឬទទួលយកទោសមួយជីវិត
៦៖ ប្រធានគណបក្សយុវជន គ្រោងស្នើសុំចូលសួរសុខទុក្ខ លោក គឹម សុខ នៅពន្ធនាគារព្រៃស ថ្ងៃទី១២ ខែមេសា

** ព័ត៌មានអន្តរជាតិ (World News)
១៖ អង់គេ្លសស្នើក្រុមហ៊ុន WhatsApp អនុញ្ញាតឱ្យខ្លួនចូលអានទិន្នន័យអ្នកប្រើបាស់ ក្រោយភេរវកម្មនៅទីក្រុងឡុងដ៏
២៖ កងទ័ពមីយ៉ាន់ម៉ា «បង្អួតសព្វាវុធទំនើបៗ នៅក្នុងព្យុហយាត្រាយោធាដ៏ធំសម្បើមប្រចាំឆ្នាំ!»
៣៖ ទីបំផុតយានអវកាស Juno អាចហោះកៀកភពព្រហស្បតិ៍ជាលើកទី៥ និងថតបានរូបភាពពិសេសៗ!