(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ សូមចូលរួមទាំងអស់គ្នា ក្នុងការបង្ហាញមរតកវប្បធម៌ខ្មែរ ពិធីបុណ្យខ្មែរ ម្ហូបខ្មែរ និងចង្វាក់តន្ត្រីខ្មែរ ជាមួយស្រាបៀរអង្គរ  ​​​ដែលជាស្រាបៀរ មានអ្នកចូលចិត្តច្រើនជាងគេ​នៅកម្ពុជា។

សូមអបអរឆ្នាំថ្មី ជាមួយស្រាបៀរអង្គរ «ប្រទេសយើង ស្រាបៀរយើង»​​​​​​ នៅក្នុងព្រឹត្តិការណ៍ «ភូមិអង្គ» ដែលនឹងធ្វើឡើងនៅថ្ងៃ ទី៣១ ​ខែមីនាឆ្នាំ២០១៧ នៅផ្សារទំនើបអ៊ីអនម៉ល ចាប់ពីម៉ោង ១២​កន្លះថ្ងៃត្រង់ដល់ម៉ោង៩យប់។

ទស្សនាការសម្ដែងសិល្បៈបែបប្រពៃណីខ្មែរជាច្រើន ក្នុងនោះក៏មានការសម្តែងជាពិសេស ពីកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ផងដែរ។

កុំភ្លេច ចូលរួមទាំងអស់គ្នាណា!

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រ៖ Facebook/angkorbeerofficial