(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ នឹងអនុញ្ញាតទទួលជួបសម្ដែងការគួរសម ជាមួយលោកឧត្តមសេនីយ៍ទោ វ៉ មិញលឿង មេបញ្ជាការយោធាភូមិភាពទី៧ នៃក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតវៀតណាម នៅវិមានរដ្ឋសភា នេះបើតមាសេចក្ដីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា។