(សៀមរាប)៖ វត្ដមានកំពូលតារាចម្រៀងល្បីៗដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោក ឆាយ វីរៈយុទ្ធ, លោក NIKO, លោក ​ជីដេវីដ, កញ្ញា សួស វីហ្សា និង តារាចម្រៀងល្បីមកពីប្រទេសថៃផងដែរគឺលោក TONO PHAKHIN និងក្រុមភ្លេង TONO & The Dust បានធ្វើឲ្យទស្សនិកជនជក់ចិត្ដដិតអារម្មណ៍សម្បាយខ្លាំណាស់ ដែលប្រព្រឹត្ដទៅលើទឹកដីខេត្ដសៀមរាប។

រាត្រីដ៏អស្ចារ្យនៅខេត្តសៀមរាបនេះ គឺមានបងប្អូនទស្សនិកជនចូលរួមទស្សនា និងទទួលយកភាពសប្បាយរីករាយយ៉ាងពិតប្រាកដជាមួយរសជាតិដ៏ស្រទន់នៃស្រាបៀរអាន់ឆ័រ ក៏ដូចជាទស្សនាកម្មវិធីប្រគំតន្ត្រី ANCHOR BEACH CARNIVAL 2017 បណ្តើរៗ ពិសាស្រាបៀរបណ្តើរនៅលើឆ្នេរខ្សាច់សមុទ្រ​    ពិតៗនៅទីលានអង្គរឃ្យុងយូដែលមិនធ្លាប់មានពីមុនមក។

អ្វីដែលគួឲ្យកត់សម្គាល់ និងកន្ត្រាក់អារម្មណ៍អ្នកចូលរួមឲ្យរាំតាមនោះ ព្រោះកំពូលតារាទាំង៥រូបបានយកបទចម្រៀង​ថ្មីៗជាចង្វាក់ញាក់ ដោយកញ្ញា ឱក សុគន្ធកញ្ញា បានលើកយកបទថ្មីមកបកស្រាយគឺបទ Super មាន់, រីឯ​ លោក ឆាយ វីរៈយុទ្ធ ក៏បានបកស្រាយនូវបទចម្រៀងថ្មីដែរគឺបទ អាប៉ោកក្មួយពូ, ស្របគ្នានោះ​ លោក ជីដេវីដ ក្រៅពីបទ រាំញីកែងជើង លោកក៏បានយកបទថ្មីគឺបទ រាំបាំបា, ចំណែកបទ មីងស៊ីត្រាវ ជាបទថ្មីរបស់កញ្ញា សួស វីហ្សា និងបទ មុនរាំលើកខោឲ្យកប់ របស់ លោក Niko ហើយបន្ទាប់ពីតារាចម្រៀងក៏មានDJ ដ៏ស្រស់ស្អាតគឺ DJ Maily មក​ Mix Music ជូនអ្នកចូលរួមបានទស្សនា រហូតដល់ចប់កម្មវិធី។

គួរបញ្ជាក់ផងដែរថា ការប្រគំតន្ត្រី ANCHOR BEACH CARNIVAL 2017 នៅខេត្តសៀមរាបបានបញ្ចប់ហើយនៅពេលនេះ ហើយក្រុមការងារនឹងបន្តទៅរៀបចំនៅខេត្តបាត់ដំបងនាចុងសប្តាហ៍ទី០១​ និង០២ ខែមេសាខាងមុខនេះ៕