(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ យើងសង្កេតថាក្រុមហ៊ុន អ័រគីដេវីឡា បានកំពុងធ្វើទីផ្សារយ៉ាងខ្លាំង ក្នុងការផ្សព្វផ្សាយ គម្រោងដែលមានស្រាប់នៅផ្លូវ២០០៤(ម៉ៃដា) ដែលកំពុងនឹងលេចចេញនូវ អាគារខុនដូដ៏អស្ចារ្យ នាពេលឆាប់ៗ និងគម្រោងថ្មីទី៣ មាននៅផ្លូវជាតិលេខ 6A សង្កាត់ជ្រោយចង្វារផងដែរ។

យុទ្ធនាការផ្សព្វផ្សាយនេះ កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយជំរាបសួរទៅអតិថិជនថា «តើអ្នកចង់បានអីទៀត?» នេះ បានបញ្ជាក់ដល់អតិថិជនរបស់ខ្លូន  ឲ្យងាកមកពិចារណាសម្រេចចិត្តជាមួយអ្វីៗ ដែលអ័រគីដេវីឡា បានផ្តល់ជូន។

អ្វីដែលកាន់តែពិសេស អាគារទី៣ របស់ខុនដូអ័រគីដេ បានចាប់បើកលក់ហើយ ស្របពេលការផ្សព្វផ្សាយថ្មី ដោយបង់ត្រឹមតែ៧៣៨ ក្នុង១ខែ ដោយគ្មានការប្រាក់ និងគ្មានប្រាក់កក់, ព្រមទាំងជាមួយការធានាទិញលក់វិញ នូវអត្រា ១១០% ទៀតផង។

សូមបញ្ជាក់ថា គម្រោង អ័រគីដេវីឡា ដឹរ៉ូយ៉ាល់ មានប្រភេទផ្ទះអាជីវកម្មហ្ស៊បហោសទំនើប និងវីឡាជាច្រើនប្រភេទ សាកសមនឹងសេចក្តីត្រូវការអតិថិជន នូវរចនាបទដ៏ទំនើប បរិស្ថាន និងគុណភាពសំណង់រឹងមាំល្អ គួរជាទីទុកចិត្ត ដោយទទួលបានការជាវទិញអស់ប្រហែល៧០% មកហើយ។ ដោយឡែក គម្រោង ខុនដូ អ័រគីដេដឹរ៉ូយ៉ាល់ខុនដូមីនីម នេះ (ORKIDE THE ROYAL CONDOMINIUM) មានទីតាំងចំនុចកណ្តាលនៃគម្រោងទាំងមូល ទើបសម្ពោធលក់ជាផ្លូវការ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ថ្មីៗនេះ ដោយមានការទទួលជាវ និងកក់ យ៉ាងច្រើនលើសពីក្តីរំពឹងទុក។

ដូច្នេះ សម្រាប់លោកអ្នកដែលមិនទាន់ក្លាយជាម្ចាស់ខុនដូ ឬផ្ទះណាមួយ ពីក្រុមហ៊ុន អ័រគីដេវីឡា, តើលោកអ្នកនៅរង់ចាំអីទៀត? ចង់ដឹងថា តើគម្រោងនីមួយៗ របស់ក្រុមហ៊ុន អ័រគីដេវីឡា ឬ ជាពិសេសការិយាល័យលក់ ខុនដូ ដឹរ៉ូយ៉ាល់ អស្ចារ្យយ៉ាងណានោះ សូមអញ្ជើញទៅកាន់ការិយាល័យ៖

១. ការិយាល័យលក់ គម្រោង អ័រគីដេវីឡា ដឹរ៉ូយ៉ាល់៖ ផ្លូវ ២០០៤ (ម៉ៃដា), ក្បែរសាលាអន្តរជាតិណរប្រ៊ីជ។ ព័ត៌មានបន្ថែម៖ 088 758 5555 / 096 758 5555

២. ការិយាល័យលក់ គម្រោង អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី៖ ផ្លូវជាតិលេខ 6A, សង្កាត់ជ្រោយចង្វារ ក្បែរស្ពានទី១។ ព័ត៌មានបន្ថែម៖ 061/ 085/ 095 388 388 ៕