(កំពត)៖ សពជនរងគ្រោះ ដែលជនបរទេសជិះអូប័រ បុកលង់ស្លាប់ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧​ម្សិលមិញ ត្រូវក្រុមគ្រួសារដើររក​ប្រទះឃើញ ក្បែរកន្លែងកើតហេតុ នៅ​ព្រឹក​ថ្ងៃទី២៥ ខែមីនានេះ ក្នុងព្រែកស្ទឹងកែវ ស្ថិតក្នុងភូមិម្លេចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ។

មន្ដ្រីនគរបាលមូលដ្ឋាន បាន​ឲ្យដឹងថា ជនរងគ្រោះដែលអូប័របុកលង់ទឹកស្លាប់នោះ ឈ្មោះ រ៉ូន ម៉ូត ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ នគរបាលដដែលបញ្ជាក់ថា មុនពេលកើតហេតុ​​ ជនរងគ្រោះបានចុះបោះបង្គោលក្នុងទឹកព្រែក ស្រាប់តែជនបរទេស បើនទូកប្រភេទ​អូប័រ ធ្វើទេសចរណ៍តាមព្រែក មិនប្រយ័ត្ន ក៏បុកជនរងគ្រោះចំពេញទំហឹង បណ្តាលឲ្យបាត់ខ្លួន១យប់ លុះព្រឹកឡើងទើបក្រុមគ្រួសារបន្តរុករក ក៏ប្រទះឃើញសាកសពអណ្តែតលើទឹក ហើយក៏នាំយកមកតំកលើនៅផ្ទះ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកជនបង្ក ត្រូវកម្លាំងនគរបាលជំនាញ​កំពុង ចាត់វិធានការតាមផ្លូវច្បាប់​៕