(ភ្នំពេញ)៖ ដោយមើលឃើញពីតម្រូវការរបស់អាណាព្យាបាល ឬឪពុកម្តាយ ក្នុងការប្រើប្រាស់ផលលិតផលថែរក្សាស្បែក សម្រាប់ទារក និងកុមារជាទីស្រលាញ់របស់គាត់ ដើម្បីទប់ទល់នឹងការប៉ះទង្គិច ពីបរិស្ថានរស់នៅជុំវិញខ្លួន ដូចជាការកកិតរាល់ថ្ងៃពីខោទឹកនោម ខោអាវ និងបំរែបំរួលអាកាសធាតុ ដែលអាចបង្កទៅជាកន្ទួល រមាស់ រោលស្បែក និងប្រតិកម្មស្បែកផ្សេងៗ (Allergy) ក្រុមហ៊ុន MAISON D’EUROPE បានបង្ហាញវត្តមានផលិតផលម៉ាក BIOLANE ជាផ្លូវការនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ។

តាមរយៈពិធីចុះហត្ថលេខា ប្រគល់សិទ្ធិចែកចាយផ្តាច់មុខ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា តាមរយៈផលិតផល BIOLANE ឪពុក-ម្តាយនឹងលែងមានកង្វល់ ថាតើត្រូវជ្រើសរើសផលិតផលបែបណា មានធាតុផ្សំអ្វីខ្លះ ប្រភពពីធម្មជាតិឬយ៉ាងណា មកពីប្រទេសណា តម្លៃប៉ុន្មាន ដើម្បីប្រើប្រាស់សម្រាប់ថែរក្សាស្បែក និងអនាម័យ របស់កូនៗជាទីស្រលាញ់ ដែលកំពុងលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ។

ផលិតផល BIOLANE នៃប្រទេសបារាំង ជាអ្នកឯកទេសថែរក្សាស្បែក និងអនាម័យ ទារក និងកុមារតាំងពីឆ្នាំ១៩៧២ ផលិតដោយប្រើគ្រឿងផ្សំពីធម្មជាតិ ជាពិសេសមានសារធាតុ Hydra-Bléïne®¸ ដែលជាកម្មសិទ្ធិបញ្ញាផ្តាច់មុខរបស់ BIOLANE មានមុខងារថែរក្សាស្បែកឲ្យមានសំណើម អាចប្រើប្រាស់បានគ្រប់ប្រភេទស្បែក ទាំងអឺរ៉ុប និងអាស៊ី។

ផលិតផល BIOLANE គ្មានជាតិអាល់កុល គ្មានជាតិសាប៊ូដែលងាយធ្វើឱ្យទារក-កុមារងាយប្រតិកម្ម និងពិសេសគ្មានសារធាតុ Paraben ដែលអាចបង្ករទៅជាមហារីក។ លើសពីនេះទៀត អ្នកឯកទេសថែរក្សាស្បែកសម្រាប់ទារក និងកុមារ បានបង្កើតឡើងដោយមានការគិតគូរ និងយកចិត្តទុកដាក់បំផុត ដោយប្រើប្រាស់គ្រឿងផ្សំពីរុក្ខជាតិ មានប្រភពពីធម្មជាតិពិតៗ រួមផ្សំដោយប្រេងធម្មជាតិ និងប្រូតេអ៊ីន ជាមួយនឹងក្លិនក្រអូបស្រស់ស្រាយ ហើយគ្មានការប្រើប្រាស់គ្រឿផ្សំណាមួយដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយ។

BIOLANE ត្រូវបានចាត់ទុកនិងទទួលស្គាល់ថាជាប្រភេទផលិតផល Hypoallergenic ដែលអាចកាត់បន្ថយអត្រានៃការប្រតិកម្មស្បែក ធៀបនឹងផលិតផលស្រដៀងគ្នាដែលមានលក់នៅលើទីផ្សារ។ ផលិតផល BIOLANE បានឆ្លងកាត់ការវិភាគ និងគ្រប់គ្រងយ៉ាងហ្មត់ចត់នៅគ្រប់ដំណាក់កាលនៃខ្សែរសង្វាក់ផលិតកម្ម ដោយបានឆ្លងកាត់មន្ទីរពិសោធន៍ដ៏ទំនើប និងមានស្តង់ដារខ្ពស់បំផុត នៅក្នុងពិភពលោក ហើយត្រូវបានប្រើប្រាស់នៅតាមមន្ទីរពេទ្យសម្ភព ពេទ្យកុមារ ជាច្រើន និងជាទីទុកចិត្តរបស់គ្រូពេទ្យឯកទេសកុមារនៅជុំវិញពិភពលោក ជាពិសេស គឺជាជម្រើសដ៏ល្អបំផុត របស់អ្នកម្តាយលើកដំបូង។

ផលិតផល BIOLANE មានដាក់លក់នៅតាមមន្ទីរពេទ្យសម្ភព មន្ទីរពេទ្យកុមារ Baby Shop និងផ្សារទំនើបនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល BIOLANE និងការចែកចាយបន្ត សូមទំនាក់ទំនងក្រុមហ៊ុន MAISON D’EUROPE តាមរយៈ៖
ផ្ទះលេខ 128 C1-C2, ផ្លូវសុធារស, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ៖ 061 777 677 និង 093 833 333, Facebook: Maison D’europe, Instagram: Maison D’europe ៕