(សៀមរាប)៖ នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ លោក ឃឹម ប៊ុនសុង និងសហការី បានអញ្ជើញចុះពិនិត្យមើលការដ្ឋាន សាងសង់ស្ពានថ្មថ្មី មុខព្រះរាជដំណាក់ និងការពង្រីកផ្លូវខាងមុខស្ពាន ជាដំណាក់ការចុងក្រោយ ដែលស្ពានថ្មថ្មីនេះនឹងដាក់សម្ពោធ ឲ្យប្រើប្រាស់ចាប់ពី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះតទៅ។

ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់នោះដែរ លោកអភិបាល ក៏បានណែនាំឲ្យ វិស្វករពន្លឿនការសាងសង់នេះ ឲ្យបានឆាប់រហ័ស និងធានាឲ្យបាននូវគុណភាព និងសុវត្ថិភាសំណង់នេះផងដែរ។

សូមជម្រាបថា ស្ពានថ្មថ្មី មុខព្រះរាជដំណាក់នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមវត្តមាន របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង។ ស្ពានព្រះរាជដំណាក់ មានបណ្តោយ៤៦ម៉ែត្រ និងទទឹង ៨.២ម៉ែត្រ៕