(ភ្នំពេញ)៖ ផ្សាយផ្ទាល់ (Live) ! សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ផ្សាយនៅម៉ោង៧៖០០នាទីយប់, (សូមស្តាប់ កញ្ញា សំ ស្រីនីត និងកញ្ញា ឆេង សូរិយា រាយការណ៍ព័ត៌មានលំអិត) !

** ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចក្រឡាហោម ស ខេង ចាត់ឲ្យតំណាងក្រសួងមហាផ្ទៃ ជួបតំណាងគណបក្សសង្រ្គោះជាតិ ពិភាក្សារឿងសមាជខុសច្បាប់ នៅថ្ងៃទី២៩ ខែមីនា
២៖ អ្នកនាំពាក្យគណបក្សប្រជាជន ចាត់ទុកថា ការស្ទង់មតិដែលបង្ហាញថា បក្សប្រឆាំងឈ្នះ ៦០ភាគរយ ក្នុងការបោះឆ្នោតខាងមុខ គឺជាឧបាយកលទុច្ចរិត និងបំភាន់សាធារណជន
៣៖ គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន២ នៅក្នុងកិច្ចប្រជុំពេញអង្គ នាថ្ងៃសុក្រនេះ
៤៖ តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹង ការចោទប្រកាន់កម្ពុជាថា «រំលោភសិទ្ធិមនុស្ស»
៥៖ តុលាការកំពូល នឹងប្រកាសសាលដីកា សំណុំរឿងស្នើសុំនៅក្រៅឃុំរបស់ លោក នី ចរិយា នៅចុងមីនា។

** ព័ត៌មានអន្តរជាតិ (World News)
១៖ WikiLeaks ទម្លាយឯកសារសម្ងាត់ថ្មីឈ្មោះថា Dark Matter បកអាក្រាតពីការ Hack របស់ CIA លើផលិតផលក្រុមហ៊ុន Apple
២៖ ប៉ូលិសបង្ក្រាបភេរវកម្មម៉ាឡេស៊ី ប្រមាញ់បានក្រុមអ្នកគាំទ្រ ISIS ០៩នាក់ ដែលកំពុងរៀបគំរោងវាយប្រហារទីតាំងធំៗ
៣៖កុមារតូចម្នាក់អាយុ០៧ឆ្នាំពាក់គ្រាប់បែកអត្តឃាតពេញខ្លួនត្រូវកងទ័ពអ៊ីរ៉ាក់ចាប់ដោះចេញភ្លាមៗនៅទីក្រុងម៉ូស៊ូល៕