(ភ្នំពេញ)៖ ថ្ងៃនេះ សែលកាត​បានប្រកាស ពីគំនិតផ្ដួចផ្ដើមចុងក្រោយបំផុតរបស់ខ្លួន ដើម្បី​ស្វែងយល់ និងផ្សារភ្ជាប់ទំនាក់ទំនង ជាមួយយុវជនកម្ពុជា​ឲ្យកាន់តែប្រសើរឡើង តាមរយ: យុវទូតខ្លួន ។ យុវទូតរបស់សែលកាត​ទាំងអស់ នឹងធ្វើការជាមួយក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនង របស់ក្រុមហ៊ុនក្នុងព្រឹត្តិការណ៍ និងគម្រោងការងារពិសេសៗ របស់សែលកាតដែលផ្តោតសំខាន់ លើយុវជនខ្មែរ។

នាយកផ្នែកផ្សព្វផ្សាយ និងទំនាក់ទំនងក្រុមហ៊ុនសែលកាត​ អ្នកស្រី Cheryl Gray បានមានប្រសាសន៍ថា យុវទូតទាំងប្រាំរូប គឺ​ត្រូវបានជ្រើសរើសយ៉ាង សម្រិតសម្រាំង និងយកចិត្តទុកដាក់បំផុត ដោយសមាជិកក្រុមរបស់យើង។ ក្រុមការងារយើងចាប់ផ្ដើមការជ្រើសរើស ដោយមានបេក្ខភាពជាង​​​២០រូប ហើយពួកគេត្រូវបានជ្រើសរើស យ៉ាងហ្មត់ចត់ ត្រឹម​ ៥រូប​នៅជុំចុងក្រោយ ផ្អែកលើបុគ្គលិកលក្ខណៈ និងសក្ដានុពលរបស់ពួកគេ ។ លក្ខខណ្ឌក្នុងការវិនិច្ឆ័យចំបង នៃការជ្រើសរើសមានដូចជា ទំនុកចិត្ត​  ឆន្ទៈ ជំនាញបច្ចេកវិទ្យាអ៊ីនធើណិត ក៏ដូចជាជំនាញប្រាស្រ័យទាក់ទង និងការធ្វើការជាក្រុម និងជាមួយអ្នកដទៃផងដែរ។

អ្នកស្រី Cheryl Gray បានបន្តទៀតថា «ពួកគេជាអ្នកដែលយល់ច្បាស់​ពីយុវជន​ ដែលពិតជាមានសារៈសំខាន់ណាស់ ចំពោះយើង។ ទស្សនវិស័យរបស់សែលកាត សម្រាប់អនាគត គឺជាក្រុមហ៊ុន​មួយ ដែលផ្ដល់នូវមធ្យោបាយ ដែលមានភាពងាយស្រួល ក្នុងការប្រើប្រាស់អ៊ីនធើណិត និងតម្លៃសមរម្យដល់ប្រជាជនទាំងអស់ ដែលក្នុងនោះក៏រួមទាំងយុវជនដ៏ច្រើន​ លើស​លប់របស់កម្ពុជាផងដែរ មិនថាពួកគេនៅ សិក្សា ឬធ្វើការងារនៅទីណា​ក៏ដោយ។ កាលណាបណ្ដាញសេវា 4G យើង ត្រូវបានដំឡើង​ជោគជ័យរួចរាល់ យើងចង់ឃើញយុវជនកាន់តែច្រើន ភ្ជាប់ទំនាក់ទំនងជាមួយយើងបាន យ៉ាងងាយស្រួល»

សែលកាត កំពុងតែពង្រីកបណ្ដាញ សេវាអ៊ីនធើណិតក្នុងរយៈពេលវិនិយោគ ប៉ុន្មានឆ្នាំមកនេះក្នុងទឹកប្រាក់ ប្រមាណរាប់លានដុល្លារ។ ការដំឡើងបណ្ដាញសេវាអ៊ីនធើណិត គ្រោងនឹងត្រូវបញ្ចប់ ក្នុងដំណាច់ខែមេសានេះ ដែលអាចឲ្យអតិថិជនសែលកាត ប្រើប្រាស់នូវសេវាអ៊ីនធើណិត បានកាន់តែទូលំទូលាយ និងល្បឿនលឿនបំផុតនៅកម្ពុជា។

«យុវជនជាអ្នកទទួល បានផលប្រយោជន៍ចម្បង ពីបណ្ដាញអ៊ីនធើណីតរបស់យើង ប៉ុន្តែយើងចង់ឲ្យប្រជានជនកម្ពុជា ទាំងមូលអាចភ្ជាប់ទំនាក់ទំនង ខណៈកម្ពុជាយើងកំពុងបន្តដំណើរវិវត្ត ជាប្រទេសមួយដែលមានសេដ្ឋកិច្ច រីកចម្រើនដ៏ឆាប់រហ័សមួយនៅអាស៊ី!»។ អ្នកស្រី Cheryl Gray ថ្លែងបន្ថែម។

សូមបញ្ជាក់ថា លោកអ្នកអាចស្វែងយល់បន្ថែម អំពីយុវទូតរបស់យើង នៅលើទំព័រហ្វេសប៊ុក​សែលកាត ដែលក្រុមរបស់យើងនឹងធ្វើការណែនាំ អំពីយុវទូតម្នាក់ម្ដងៗ​រាល់ ថ្ងៃក្នុងសប្ដាហ៍នេះ។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.facebook.com/CellcardFanPage