(ភ្នំពេញ)៖ កុំព្យូទ័រលេងហ្គេមប្រភេទយួរដៃ ម៉ាក់ MSI មានអានុភាពខ្លាំងលើសគេ ជាមិត្តដ៏ល្អសម្រាប់អតិថិជន ដែលនិយមចូលចិត្តលេងហ្គេមខ្នាតធំ ដែលត្រូវបានរចនាម៉ូដពិសេសខុសប្លែកពីគេ អាចបំពេញតម្រូវការយ៉ាងល្អបំផុត ដំណើរការរលូនគ្មានភាពរអាក់រអួល។

ដោយទទួលបានកាគាំទ្រច្រើនពីអតិថិជន នៅឆ្នាំ២០១៧នេះ ក្រុមហ៊ុនកុំព្យូទ័រម៉ាក់ MSI បានឈ្នះពានរង្វាន់ជាប់ៗគ្នា ជាលើកទី២ សម្រាប់កុំព្យូទ័រយួរដៃ Best Windows Laptop របស់ទស្សនាវដ្តីអាមេរិច PC Magazine Readers’ Choice។

PC Magazine ជាទស្សនាវដ្តីកុំព្យូទ័រមួយ ក្នុងចំណោមទស្សនាវដ្តីកុំព្យូទ័រ ដែលមានកេរ្តិ៍ឈ្មោះល្បីបំផុត និងទទួលស្គាល់ជាផ្លូវការ ដោយប្រជាជននៅសហរដ្ឋអាមេរិក ដែលនេះ ជាស្ថិតិដែលយោងតាមការស្ទង់មតិរបស់អ្នកអាន និងអ្នកប្រើប្រាស់ជារៀងរាល់ឆ្នាំ។ ក្រុមហ៊ុន MSI សម្រេចបានការទទួលជ័យជម្នះមិនគួរឱ្យជឿ​​ រួមបញ្ចូលទាំងការទទួលចំណាត់ថ្នាក់ដំបូងគេ ក្នុងចំណោមកុំព្យូទ័រយួរដៃ ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Windows និងទទួលបានភាពប្រសើរឡើង គួរឱ្យចាប់អារម្មណ៍ ដែលជាផ្នែកមួយនៃការផ្ដល់អនុសាសន៍នេះ។

គួរកត់សម្គាល់ថា ក្រុមហ៊ុន MSI ទទួលបានការពេញចិត្តខ្ពស់បំផុត និងលេចធ្លោរនៅក្នុងទីផ្សារ ដែលអាចផ្តល់ទំនុកចិត្តដល់អតិថិជនរបស់ខ្លួន។ នេះជាលទ្ធផលបង្ហាញថា ក្រុមហ៊ុននេះ មិនមែនគ្រាន់តែមានឈ្មោះក្នុងចំណោមអ្នកលេងហ្គេមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញខ្លួន ឲ្យទៅជាម៉ាកកុំព្យូទ័រយួរមួយផងដែរ ដែលមានការបញ្ជាក់ថាជា Best Windows Notebook ជាមួយនឹងការច្នៃប្រឌិត ភាពរីករាយ និងអាចជឿទុកចិត្តបាន សម្រាប់អ្នកប្រើប្រាស់ទូទៅ។

ក្រុមហ៊ុន MSI បានប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការរចនា និងអភិវឌ្ឍន៍ឧបករណ៍លេងហ្គេមនេះ។ ក្រុមហ៊ុនបានរក្សាការជំរុញព្រំដែននៃបច្ចេកវិទ្យានេះ ជាងមួយទសវត្សរ៍ហើយ ដើម្បីផ្តល់ជូននូវផលិតផល ដែលបំពេញតម្រូវការនៃអ្នកលេងហ្គេមជាសកល និងបានលះបង់ធនធានរាប់មិនអស់ ចំពោះកីឡាអេឡិចត្រូនិក (eSport) ដូចជា ការគាំទ្រដល់អ្នកលេងហ្គេម ដែលល្អបំផុតរបស់ពិភពលោក និងឧបត្ថម្ភព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក (eSport) លំដាប់ពិភពលោកជាច្រើន។

ហេតុនេះហើយ MSI’s notebooks គឺជាកុំព្យូទ័រយួដៃដំបូងគេ ដែលដក់ជាប់ក្នុងចិត្ត នៅពេលដែលអ្នកលេងហ្គេមជ្រើសកុំព្យូទ័រយួរដៃ ដែលមានគុណភាពខ្ពស់ និងការដំណើការខ្ពស់។ MSI បានធ្វើការត្រួតពិនិត្យគ្រប់ដំណើរការ នៃការផលិតកុំព្យូទ័រយួរដៃ ដើម្បីធានាគុណភាព និងនាំមកនូវកុំព្យូទ័រយួរដៃថ្មីបំផុត ដែលមានលក្ខណៈសិល្បៈ ជាស៊េរីកុំព្យូទ័រយួរដៃ ដែលទទួលបានការបញ្ជាក់ច្បាស់លាស់ និងសម្បូរបែបដោយលក្ខណៈពិសេស សម្រាប់ការលេងហ្គេម។ ទាំងនេះគឺពិតជាមូលហេតុចម្បង ដែលកំណត់ថា MSI ចែកដាច់ពីគេ។

លក្ខណៈពិសេសផ្តាច់មុខ សម្រាប់លេងហ្គេម នៃក្រុមហ៊ុន MSI មានការយល់ដឹងយ៉ាងច្បាស់ ក្នុងវិស័យហ្គេម។ ដោយឆ្លងតាមការពិចារណាបទពិសោធន៍ របស់អ្នកលេងហ្គេម និងការចែករំលែកគំនិតជាមួយនឹងពួកគេ ក្រុមហ៊ុនបានធ្វើការងារយ៉ាងយូរ ជាមួយនឹងទ្រឹស្តី «មានតែអ្នកលេងហ្គេម រចនាសម្រាប់អ្នកលេងហ្គេមដូចគ្នា (Only Gamers Design for Gamers)» និងបង្កើតជាទិដ្ឋភាពសំខាន់ចំនួន៥ នៃលក្ខណៈពិសេស ដើម្បីឲ្យសមស្របទៅនឹងតម្រូវការ របស់អ្នកលេងហ្គេម៕