(ភ្នំពេញ)៖ កម្មវិធីតែមួយគត់ ដែលមិនធ្លាប់មាននៅកម្ពុជា ពីមុនមកដែលប្លែក និងអស្ចារ្យ គឺកម្មវិធី ANCHOR BEACH CARNIVAL 2017 ដែលនឹងចាប់ផ្តើមពីម៉ោង៥ល្ងាច ដល់ម៉ោង១២យប់ នៅថ្ងៃសៅរ៍ និងអាទិត្យទី១៨-១៩មីនា ដែលនិងប្រព្រឹត្តទៅនៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។

ហើយពីម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ នឹងមាន Carnival preferment ដែលជាការសម្តែងក្បាច់រាំដ៏អស្ចារ្យ​ពីអ្នករាំដ៏សង្ហារនិងស្រស់ស្អាតចំនួន២០រូប ជាមួយនឹងសម្លៀកបំពាក់ និងការតុបតែងគួរឲ្យទាក់ទាញ បែបអ្នកលំហែរតាមឆ្នេរខ្សាច់ ហើយក៏មានសម្តែងការព្រួសភ្លើង បង្វិល់កងភ្លើង។

ទន្ទឹមនឹងនោះ ភ្ញៀវទាំងអស់អាចចូលរួមលេងហ្គេមបាល់ទះ, បោះកូនបាល់ចូលធុងសាំង ដើម្បីទទួលបានរង្វាន់ពីស្រាបៀរANCHOR។ បន្ទាប់មកលោកអ្នកក៏អាចចូលរួមទស្សនាដោយផ្ទាល់ នូវការប្រគុំតន្ត្រី ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ ANCHOR ដែលវត្តមានតារាល្បីៗដូចជា លោក ឆាយ វីរៈយុទ្ធ, លោក ខាន់ ជេមស៍, អ្នកនាង ពេជ្រ សោភា, លោក ហ្សូណូ, លោក Step, លោក ជីដេវីដ លោក នីកូ លោក វង្ស ដារ៉ារតនា កញ្ញា ឈិន ម៉ានិច្ច និង លោក ឃី សុឃុន ហើយអ្វីដែលកាន់តែអស្ចារ្យ លោកអ្នកនឹងបានជួបជាមួយនឹងតារាចម្រៀងមកពីព្រះរាជាណាចក្រថៃ គឺលោក Nick Kunatip និងលោក Bad Nongbew។

ដោយឡែកលោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីបំផុតជាមួយ ANCHOR BEACH CARNIVAL 2017 និងការពិសាស្រាបៀរនៅលើឆ្នេរខ្សាច់ ដែលមិនធ្លាប់មានពីមុននៅភ្នំពេញ ព្រោះមានការដាក់តាំងលក់ស្រាបៀរ ANCHOR ជាមួយតម្លៃសមរម្យ ហើយរាល់ការទិញ៦ដប ឬ៦កំប៉ុង លោកអ្នកនឹងទទួលសន្លឹកឆ្នោត១សន្លឹក ដើម្បីដូរយករង្វាន់ មួក, ឬ អាវយឺត, វ៉ែនតា, កន្សែងបង់ក, ស្បែកជើង៕