(ភ្នំពេញ)៖ នៅព្រឹកព្រលឹម ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧នេះ ក្រុមគ្រួសារ មន្រ្តីរាជការ និងភ្ញៀវចូលរួមបុណ្យជាច្រើននាក់ បានចូលដង្ហែសព សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ទៅកាន់ឈាបនដ្ឋាន មុខវត្តបទុមវត្តីហើយ ដើម្បីរៀបចំពិធីបូជា។

ការដង្ហែសពសម្តេចវិបុលបញ្ញា សុខ អាន បានចាកចេញពីគេហដ្ឋានសម្តេច នាសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងពិធីបូជាសពនេះ មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ និងឥស្សរជន ព្រមទាំងមន្រ្តីគណបក្សសង្រ្គោះជាតិ ក្រុមគ្រួសារសពជាច្រើននាក់​ចូលរួមយ៉ាងច្រើនកុះករ។

នៅក្នុងពិធីបូជាសព សម្តេចវិបុលបញ្ញា សុខ អាននេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នឹងអានវិយោគកថា និងជីវប្រវត្តិ ចំណែក សម្តេចពញាចក្រី ហេង សំរិន ជូនព្រះអគ្គីដល់សពផងដែរ។