(ភ្នំពេញ)៖ យ៉ាងហោចណាស់ មនុស្ស៥នាក់បានស្លាប់និង១៥នាក់របួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន៨លើក នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ នេះបើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ នៃអគ្គស្នងការនគរបាលជាតិ។

គ្រោះថ្នាក់ទាំង៨លើក បណ្តាលឲ្យខូចខាតម៉ូតូ៥គ្រឿងរថយន្តធំ១គ្រឿង និងរថយន្តតូច៣គ្រឿងហើយមូលហេតុនៃគ្រោះថ្នាក់នេះរួមមាន បើកបរលឿន មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ ស្រវឹង និងជែង។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល១៨ថ្ងៃចាប់ពីថ្ងៃទី១ ដល់១៨ ខែមីនា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១៧៧លើក ស្លាប់៩៥នាក់ និង២៣៧នាក់របួស៕