(ភ្នំពេញ)៖ បន្ទាប់ពីមានការទទួលស្គាល់ដោយលោក លឹម គឹមយ៉ា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ថាសម្លេងបែកធ្លាយប្រមាថ មើលលើសព សម្តេចវិបុលបញ្ញា សុខ អាន ជាសម្លេងរបស់ខ្លួន ហើយចេញផ្សាយដោយសារព័ត៌មាននានាក្នុងស្រុក, បានធ្វើឲ្យកំហឹងរបស់និស្សិតកាន់តែផ្ទុះ ទៀតហើយ ! ដោយនៅមុននេះបន្តិច ក្រុមនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង បានចេញញតិ្តប្រកាសនឹងធ្វើបាតុកម្មប្រឆាំងការប្រមាថនេះពី សំណាក់លោក លឹម គឹមយ៉ា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និង​លោក ហ៊ី យឿន អគ្គលេខាធិការរង ព្រឹទ្ធសភា មកពីគណបក្សសង្រ្គោះជាតិ។

​និសិ្សត និងជាសមាជិកនៃគណៈកម្មាធិការនាយកសមាគមនិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានប្រកាសថា នឹងធ្វើបាតុកម្មប្រឆាំង អ្នកទាំងពីរ ចំពោះការប្រមាថលើ សពសម្តេចវិបុលបញ្ញា សុខ អាន ជាដែលមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា៕