(ភ្នំពេញ)៖ ការប្រមាថម៉ាក់ងាយទៅលើសពសម្តេចវិបុលបញ្ញា សុខ អាន បានបន្តរីកធំឡើងៗហើយដោយ​បណ្តាញក្រុម​និស្សិត និងយុវជនមួយចំនួន បានចេញមកបន្តបន្ទាប់ថ្កោលទោសចំពោះការប្រមាថដ៏ធ្ងន់ធ្ងរនេះ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ សម្ពន្ធយុវជនស្រឡាញ់សន្តិភាព បានចេញសេចក្តីថ្លែងការណ៍ដោយចោទប្រកាន់ថា សម្តីរបស់លោក លឹម គឹមយ៉ា និងលោក ហ៊ី យឿន ជាសម្តីមនុស្សទមិឡឥតសាសនា គ្មានសុជីវធម៌។ នៅក្នុងសេចក្តីថ្លែង​ការណ៍របស់ ក្រុមសម្ពន្ធយុវជនស្រឡាញ់សន្តិភាព បានអះអាងថា «សម្តីរបស់លោក លឹម គឹមយ៉ា និងលោក ហ៊ី យឿន គឺជាសម្តីមនុស្សទមិឡឥតសាសនា គ្មានសុជីវធម៌ និងសីលធម៌នៅក្នុងខួរបន្តិចសោះឡើយ»

ក្រុមសម្ពន្ធយុវជនស្រឡាញ់សន្តិភាព បានប្រកាសថា នឹងដឹកនាំធ្វើបាតុកម្មប្រឆាំងលោក លឹម គឹមយ៉ា និងលោក ហ៊ី យឿន ប្រសិនបើមិនចេញមុខសុំទោសជាសាធារណ៖៕