(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា​ ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ តំណាងលោកអភិបាលរាជធានី ប៉ា សុជាតិវង្ស បានដឹកនាំក្រុមការងារមួយចំនួនចុះសួរសុខទុក្ខ ដល់កងកម្លាំងយោធា នៅកងពលអន្តរាគមន៍លេខ៣​ នៅខេត្តព្រះវិហារ។

ការចុះសួរសុខទុក្ខរបស់ លោក ឃួង ស្រេង នាពេលនោះ ក៏មានអមដំណើរដោយ អភិបាលខណ្ឌ២រូប នៅរាជធានីភ្នំពេញផងដែរ។ ក្នុងនោះ លោកក៏បាននាំយកនូវអំណោយមួយចំនួនដែរ សម្រាប់ចែកជូនដល់កងទ័ព នៅកងពលអន្តរាគមន៍លេខ៣ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់៕