(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ផ្លូវកៅស៊ូមួយខ្សែទៀត ជូនប្រជាពលរដ្ឋនៅក្រុង​កំពង់ចាមបន្ទាប់ពីបើក ការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រវែង២៥០០ម៉ែត្រ នៅភូមិឡអិដ្ឋ សង្កាត់បឹងកុក កាលពីជាងពីរខែមុន សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់ ផ្លូវកៅស៊ូមួយខ្សែរទៀតដែលមានប្រវែង១៥០០ម៉ែត្រ នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានប្រកាសបើកការដ្ឋានសាងសង់។

ផ្លូវនេះជាផ្លូវក្រវ៉ាត់ក្រុង ដែលមានគោលបំណងកាត់បន្ថយភាពកកស្ទះចរាចរ បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចគ្រួសារ ដែលនឹង រួមចំណែកដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាព​ក្រីក្រប្រជាពលរដ្ឋ៕