(ភ្នំពេញ)៖ Audi និងស្ថានទូតអាល្លឺម៉ង់ឧបត្ថម្ភ PHNOM PENH CAPITAL CITY ជាសៀវភៅដំបូងគេបំផុតដែលបង្ហាញអំពីការធ្វើដំណើររបស់កម្ពុជាឆ្ពោះទៅការបម្លាស់ទីថ្មីសម្រាប់ទីក្រុង ហើយ Audi បានចាប់ផ្តើមមុនគេ និងបានរួមចំណែកគួរជាទីមោទនៈ ចំពោះទេសភាព ដែលកំពុងប្រែប្រួលនៃរាជធានីភ្នំពេញ សម្រាប់ Audi ការអភិវឌ្ឍទីក្រុង រួមចំណែកធ្វើឲ្យជីវិតរីករាយ បច្ចុប្បន្ន រួមជាមួយនឹងស្ថានទូតអាល្លឺម៉ង់ Audi Cambodia ឧបត្ថម្ភការសម្ពោធបោះពុម្ពផ្សាយ PHNOM PENH CAPITAL CITY នៅកម្ពុជា។
Laurent Genet ប្រធានក្រុមហ៊ុននាំចូលផ្លូវការនៃ Audi Cambodia បានថ្លែងក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះថា ក្នុងឆ្នាំ២០១៤ សៀវភៅបោះពុម្ពផ្សាយទំហំធំ នៅក្នុងទម្រង់ជាសៀវភៅសិល្បៈ គឺផ្អែកលើការងារផ្នែកបណ្ឌិតសភា និងមានរូបថតជាច្រើនដែលបង្ហាញអំពីទិដ្ឋភាពថ្មីៗទាំងស្រុង រួមទាំងរូបថតដែលថតដោយដ្រូន។ Audi Cambodia និងស្ថានទូតអាល្លឺម៉ង់ឧបត្ថម្ភគំនិតផ្តួចផ្តើមនេះ ដើម្បីស្រាវជ្រាវរកទីក្រុងធំៗនាពេលអនាគត ដែលមាននិរន្តរភាព។ ដើម្បីអភិវឌ្ឍទីក្រុងដែលមានផ្លូវដែលមាននិរន្តរភាព អាចចេញចូលបាន មានសមធម៌ និងគួរឲ្យរីករាយក្នុងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត គឺការស្រមើស្រមៃឡើងវិញ អំពីការផ្លាស់ទីរបស់ទីក្រុង ដើម្បីឲ្យអតិថិជនរបស់ Audi បន្តដំណើរទៅមុខ និងអភិវឌ្ឍទីក្រុងរបស់ពួកគេ Audi Phnom Penh ផ្តល់នៅចំកណ្តាលភ្នំពេញ បឹងកេងកេង នូវបន្ទប់តាំងបង្ហាញ សេវា គ្រឿងបន្លាស់ បុគ្គលិកដែលមានការបណ្តុះបណ្តាលពីរោងចក្រដែលអាចទុកចិត្តបាន ជាមួយនឹងលទ្ធភាពប្រើប្រាស់ប្រព័ន្ធ AUDI AG ដ៏រហ័ស។
លោកបន្ដថា «វិធីសាស្ត្ររបស់បណ្ឌិត Michael Waibel ចាប់ពីការរចនារហូតដល់ការបោះពុម្ពផ្សាយសៀវភៅ PHNOM PENH CAPITAL CITY បង្ហាញអំពីអត្ថន័យប្រកបដោយវិជ្ជាជីវៈរបស់គាត់ អំពីជីវិតរស់នៅក្នុងទីក្រុង ដែលរួមផ្សំយ៉ាងល្អជាមួយនឹងចក្ខុវិស័យពិតប្រាកដ និងសមានចិត្តខ្លាំងក្លាជាមួយនឹងទីក្រុងដែលកំពុងលេចឡើងថ្មីពិតប្រាកដរបស់កម្ពុជា ពិសេសការស្រមើស្រមៃឡើងវិញ អំពីទីក្រុង ដែលមានផ្លូវប្រកបដោយនិរន្តរភាព អាចចេញចូលបាន មានសមធម៌ និងគួរឲ្យរីករាយក្នុងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត គឺការស្រមើស្រមៃឡើងវិញ អំពីការបម្លាស់ទីនៃទីក្រុង»។
Antoine Jeanson នាយកប្រតិបត្តិការនៃ Audi Cambodia អះអាងថា «សម្រាប់ Audi នៅទូទាំងពិភពលោក ទីក្រុងនានាកំពុងរីកចម្រើនយ៉ាងឆាប់រហ័សខ្លាំង ហើយការបោះពុម្ពផ្សាយ PHNOM PENH CAPITAL CITY គឺជាសក្ខីភាពដ៏ប្រត្យក្សនៃនិន្នាការនេះដែលកំពុងលេចឡើងនៅក្នុងប្រទេសកម្ពុជា»។
លោកបន្ដថា ចាប់តាំងពីឆ្នាំ២០១០មក គំនិតផ្តួចផ្តើមទីក្រុងនាពេលអនាគតរបស់Audi ជាវេទិកាពិភពលោកមួយ សម្រាប់គំនិតដែលលេចឡើងអំពីតួនាទីដ៏សំខាន់ នៃការផ្លាស់ទីនៅក្នុងទីក្រុងធំៗ នៃសតវត្សរ៍ទី២១ ដែលជាទិដ្ឋភាពដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប្រកបដោយបញ្ហាប្រឈមដ៏ស្មុគស្មាញ និងឱកាសថ្មីៗ។ Audi AG បានបង្កើតរង្វាន់សម្រាប់ទីក្រុងនាពេលអនាគតរបស់ Audi លើកស្ទួយកិច្ចពិភាក្សាជាមួយអ្នកជំនាញ និងអ្នកស្រាវជ្រាវនៅក្នុងវិស័យនគរូបនីយកម្ម ស្ថាបត្យកម្ម និងជីវិតរស់នៅក្នុងទីក្រុងអំពីអនាគតនៃការផ្លាស់ទីនៅក្នុងទីក្រុង។ អ្នកធ្វើផែនការទីក្រុង អ្នកឯកទេសផ្នែកបំលាស់ទី អ្នកស្រាវជ្រាវទិន្នន័យ និងអ្នករចនាទាំងឡាយ បង្កើតដំណោះស្រាយជាក់លាក់នានា ដោយសហការជាមួយអ្នកជំនាញរបស់ Audi ដើម្បីផ្លាស់ទីមនុស្សយ៉ាងឆាប់រហ័ស និងយ៉ាងងាយស្រួលពី កទៅខ និងធ្វើការប្រើប្រាស់ទីធ្លានៅក្នុងទីក្រុង ឲ្យបានប្រសើរបំផុតតាមដែលអាចធ្វើទៅបាន។
គំនិតផ្តួចផ្តើមនេះ ត្រូវបានចាត់ទុកថា ជាកត្តាជំរុញសម្រាប់គំនិតថ្មីៗដែលលើកស្ទួយដល់កិច្ចពិភាក្សា អំពីការផ្លាស់ទី ដែលមានការរៀបចំជាបណ្តាញ និងកែលម្អគុណភាពជីវិតនៅក្នុងទីក្រុងរបស់យើង។
រង្វាន់សម្រាប់ទីក្រុងនាពេលអនាគតរបស់ Audi ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង។
ការប្រកួតប្រជែងបានចាប់ផ្តើមក្នុងឆ្នាំ២០១០ ជាមួយនឹងសំណើប្រកបដោយចក្ខុវិស័យ សម្រាប់ការផ្លាស់ទីនៅក្នុងទីក្រុង។ យោងតាមបាវចនា «ជំហានបន្ទាប់នៅក្នុងការផ្លាស់ទី» ក្រុមអន្តរវិស័យចំនួន៤ក្រុម មកពីទីក្រុងប៊ែរឡាំង បូស្តុន ម៉ិចស៊ិកូ និងសេអ៊ូល បានប្រកួតប្រជែង ដណ្តើមរង្វាន់សម្រាប់ ទីក្រុងនាពេលអនាគតរបស់ Audi លើកទី៣ ឆ្នាំ២០១៤ ជាមួយនឹងគំនិតបង្កើតថ្មីរបស់ពួកគេអំពីការផ្លាស់ទីសម្រាប់ថ្ងៃអនាគត។ ទីក្រុងម៉ិចស៊ិកូបានឈ្នះរង្វាន់ដែលមានតម្លៃខ្ពស់បំផុតលើពិភពលោក ពោលគឺចំនួន ១០០.០០០ អឺរ៉ូ សម្រាប់ដំណោះស្រាយប្រកបដោយការបង្កើតថ្មីនៃការផ្លាស់ទី។
សម្រាប់ព័ត៌មានបន្ថែម អាចរកបាននៅល៖ http://audi-urban-future-initiative.com/blo៕