(ភ្នំពេញ)៖ លោកបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូល នឹងធ្វើបទបង្ហាញ ពីនីតិរដ្ឋ និងប្រព័ន្ធតុលារការនៅកម្ពុជា នាព្រឹកថ្ងៃទី០៤មីនា ស្អែកនេះហើយ  ដែលប្រព្រឹត្ដទៅនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្ដិការកម្ពុជា-ជប៉ុន(CJCC) ។

ក្នុងពិធីនោះ ក៏មានការចូលរួមពី លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សកលវិទ្យាធិការ នៃសកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា ដើម្បីថ្លែងស្វាគមន៍ ចំពោះគណអធិបតី គណៈគ្រប់គ្រង បុគ្គលិកសិក្សា សាស្ត្រាចារ្យ និស្សិថ្នាក់បណ្ឌិត និងប្អូនៗជានិស្សិត នៃសកលវិទ្យាល័យ ដែលបានអញ្ជើញមកចូលរួម និងផ្ដល់នូវកិត្តិយសក្នុងពិធីនេះផងដែរ៕