(ភ្នំពេញ)៖ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ បានដឹកនាំអភិបាលរង អធិការនគបាល​ខណ្ឌ មេបញ្ជាការរងខណ្ឌ នៅយប់ថ្ងៃ២ ខែមីនា ឆ្នាំ២០១៧ បានដឹកនាំកម្លាំងចម្រុះរួមមាន៖ កម្លាំងនគបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ និងសន្តិសុខសាលាខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីទូទាំងសាលាខណ្ឌ ចុះធ្វើការរដ្ឋបាល បើកការល្បាត ក្នុងមូលដ្ឋានទាំងមូលជាលក្ខណៈទ្រង់ទ្រាយធំទាំង១០សង្កាត់ ដើម្បីកាត់បន្ថយរាល់បទល្មើសខុសច្បាប់នានា​​នៅ​ក្នុងភូមិ-សង្កាត់ ឲ្យមានសុវត្ថិភាពប្រើសើរឡើង។

លោក ហែម ដារិទ្ធិ បានឲ្យដឹងថា ការធ្វើរដ្ឋបាលជាលក្ខណៈទ្រង់ទ្រាយធំបែបនេះ គោលបំណងដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរៀបចំ សណ្តាប់ធ្នាប់សាធារណៈ នៅតាមដងផ្លូវ និងតំបន់ស្មុគស្មាញ ដែលងាយរងគ្រោះទាំងអស់ ក្នុងមូលដ្ឋានខណ្ឌ កាត់បន្ថយបទល្មើសករណីចោរលួច ចោរប្លន់ គ្រឿងញៀន ល្បែងស៊ីសងបងធំ បងតូច ជាដើម ដែលតែងតែបំពុលបង្កភាព អនាធិប្យតេយ្យដែលសង្គមមិនត្រូវការ និងបទល្មើសនានា ផ្សេងទៀតសំដៅទៅរកក្នុងភូមិ-សង្កាត់ឲ្យមានសុវត្ថិភាព។

ក្រោយពីការដឹកនាំកម្លាំងល្បាត គណៈអភិបាលខណ្ឌ បានរៀបចំអាហារសំរាប់កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងសន្តិសុខ សាលាខណ្ឌពោធិ៍សែនជ័យ នៅគេហដ្ឋានរបស់ លោក សាវ សុខ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយ៕