(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីប្រកាសបញ្ជាក់ថា សម្រាប់ការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មានចំនួន ១១,៥៧២នាក់ ដែលនឹងឈរឈ្មោះបោះឆ្នោត នៅឃុំ-សង្កាត់ចំនួន ១,៦៤៦ ទូទាំង២៥រាជធានី-ខេត្ត។

តាមសេចក្ដីប្រកាសរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ បានបង្ហាញថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានចំនួនច្រើនជាងគេនោះ គឺនៅខេត្តកណ្ដាល មានចំនួន ៩១៥នាក់ បន្ទាប់មកនៅរាជធានីភ្នំពេញ មានចំនួន ៨៩៩នាក់៕

សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីប្រកាសរបស់ គ.ជ.ប ដូចខាងក្រោម៖