(ភ្នំពេញ)៖ ដើម្បីអបអរមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) សែលកាត បានសម្ពោធកម្មវិធីប្រកួតថតរឿងខ្លី Film it ដើម្បីឲ្យផលិតករ ភាពយន្តបង្ហាញស្នាដៃ របស់ខ្លួនដែលផលិតឡើង តាមរយៈ ការថតដោយប្រើទូរស័ព្ទដៃ ដែលសែលកាត ជាអ្នកឧបត្ថម្ភធំសម្រាប់ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា នេះ ដែលនឹងធ្វើការបើកកម្មវិធីជាផ្លូវការនៅរាត្រីថ្ងៃសោរ៍​ចុងសប្ដាហ៍នេះ។

កម្មវិធីប្រកួតថតរឿងខ្លី Film it! មានការអញ្ជើញចូលរួមពីអ្នកមាន ទេពកោសល្យច្នៃប្រឌិតដែលអាច ផលិតរឿងខ្លីដោយប្រើ​ទូរស័ព្ទដៃ ឬថេប្លេត ហើយបេក្ខជនដែលចូលរួមអាច ថតរឿងខ្លីគ្រប់ប្រធានបទចាប់ពី១០នាទីឡើង។

នាយកទីផ្សារសែលកាត អ្នកស្រី Evelyn Jimenez បានថ្លែងថា វាសំខាន់ណាស់ក្នុងការបន្តលើកទឹកចិត្ត​ដល់យុវជនមាន​ទេពកោសល្យដើម្បីបង្ហាញសក្ដានុពលផ្ទាល់ខ្លួន និងអាចឲ្យពួកគេបង្ហាញពីអារម្មណ៍សញ្ចេតនា​ផ្ទាល់ខ្លួនប្រកបដោយភាព​ច្នៃប្រឌិត។

អ្នកស្រីបានលើកឡើងផងដែរថា ការផលិតភាពយន្តអាចត្រូវចំណាយច្រើន លើសម្ភារឧបករណ៍ តួសម្ដែង និងពេលវេលា​ក្នុងស្ទូឌីយ៉ូ។ ប៉ុន្តែជាមួយទូរស័ព្ទដៃ និងកម្មវិធីផ្សេងៗដែលមានស្រាប់ អាចជាមធ្យោបាយដ៏ល្អក្នុង ការចាប់ផ្ដើមផលិត​ភាពយន្តខ្លី និងជួយបង្ហាញនូវទេពកោសល្យផងដែរ។ ក្នុងនោះ មានផលិតករភាពយន្តអាជីពច្រើនណាស់ ដែលផ្ដោតលើ​ការផលិតភាពយន្ត តាមទូរស័ព្ទដៃ ហើយមហោស្រពនេះ នឹងប្រារព្ធឡើងទូទាំងពិភពលោក ដើម្បីបង្កើតការផ្សារភ្ជាប់​និងបច្ចេកវិទ្យា ព្រមទាំងបច្ចេកទេសដែលពាក់ព័ន្ធផងដែរ។

លោកស្រីបន្ដថា «យើងសង្ឃឹមថាបេក្ខជន ដែលចូលរួម និងបង្ហាញពីទិដ្ឋភាពចម្រុះនៃជីវិត វប្បធម៌ទាំងបែបទំនើប និងបែបប្រពៃណី ភាពច្នៃប្រឌិត និងភាពសប្បាយរីករាយពីខ្លួនឯង ពិសេសក្នុងការវាយតម្លៃដាក់ពិន្ទុក្នុងកម្មវិធីនេះ នឹងមានការចូលរួមពីទូតសុឆន្ទៈតំណាងសែលកាត ដែលជាម្ចាស់ជ័យលាភីផលិតករភាពយន្ត វ័យ២៥ឆ្នាំ គឺលោក ចាប សោមច័ន្ទរិទ្ធ»

យុវជនកម្ពុជាដែលមានទេពកោសល្យ បានផលិតភាពយន្ត ជាច្រើនដែលបានដាក់ បញ្ចាំងនៅក្នុងមហោស្រព​ភាពយន្ត​សាកល។ដូចច្នេះចូលរួមប្រកួត កម្មវិធី Film it ទាំងអស់គ្នា!  កម្មវិធីនេះនឹងបញ្ចប់ឈប់ទទួលនៅថ្ងៃទី១៦មីនា វេលាថ្ងៃត្រង់។

គណៈកម្មការ វាយតម្លៃរួមមាន លោក ចាប សោមច័ន្ទរិទ្ធ និងតំណាង CIFF  ព្រមទាំងអ្នកតំណាងក្រុមហ៊ុន សែលកាត ហើយនឹងប្រកាស ជ័យលាភីតាមរយៈ លិខិតអញ្ជើញពិសេស ចូលរួមព្រឹត្តិការណ៍ នៅថ្ងៃទី១៨មីនា។ ជ័យលាភីក៏នឹងទទួលបានថ្មីមួយ គ្រឿង iPhone 7 Plus រួមជាមួយរង្វាន់ជាច្រើនទៀត។

ដើម្បីចូលរួម សូមផ្ញើស្នាដៃរបស់អ្នក តាមរយៈ cellcard@gmail.comហើយករណីស្នាដៃមានទំហំធំពេកអ្នកអាចផ្ញើ File transfersតាមរយៈអាសយដ្ឋានអ៊ីម៉ែលខាងលើនេះផងដែរ៕