(ភ្នំពេញ)៖ សូមអបអរសាទរអតិថិជនឈ្មោះ សាន សុនេត ដែលបានឈ្នះរង្វាន់ធំពីឆ្នោតកោសសរុបជាទឹកប្រាក់ចំនួន ៨,៨០០,០០០រៀល ពីក្រុមហ៊ុនឆ្នោតកីឡាជាតិ ដែលត្រូវបានក្រុមហ៊ុនចុះប្រគល់ថវិកាភ្លាមៗនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ពិតជាអស្ចារ្យមែន។

អតិថិជនដែលឈ្នះរង្វាន់ធំនោះ ស្ថិតនៅអាសយដ្ឋាននៅផ្ទះ ១៣៤ E2 ផ្លូវ១៣ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ គាត់បានជាវឆ្នោតចំនួនប្រាំសន្លឹកប៉ុណ្ណោះ ពី ភ្នាក់ងារលក់ឈ្មោះ សាន សេដ្ឋាវិមាន ហើយគាត់ក៏បានឈ្នះរង្វាន់ធំ ពីឆ្នោតកោសក្បាច់គុនខ្មែរភ្លាមៗ ដែលអាសយដ្ឋាន របស់ទីភ្នាក់ងារលក់ គឺនៅផ្ទះលេខ៥ ផ្លូវលំ ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ៕