(ភ្នំពេញ)៖ ស្នាដៃដែលត្រូវបានសម្រិតសម្រាំងឡើង ជាប្រវត្តិសាស្រ្ត របស់កវីនិពន្ធជើងចាស់ គឺអ្នកស្រី ពាន់ ភួងបុប្ផា មានចំណងជើងថា «ទឹកចិត្តម្តាយសម័យថ្មី»បានបើកសម្ពោធជាផ្លូវការ នៅល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ នៅរោងភាពយន្ត Major ផ្សារទំនើប អេអន ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, អ្នកស្រី ជួប មាន ចាងហ្វាងផលិតកម្ម ថោន និងពីសំណាក់តារាសម្ដែង តារាចម្រៀងក្នុងផលិតកម្ម ថោន ទាំងអស់ និងមហាជន យ៉ាច្រើនកុះករញ៉ាំឲ្យកម្មវិធីកាន់តែអធិកអធមឡើង។ លោកស្រី ពាន់ ភួងបុប្ផា បានថ្លែងថា ជាការពិត ទំហំនៃទឹកចិត្តអ្នកម្តាយ ពិតជាមិនអាចកាត់ថ្លៃបានមែន ម្តាយសុខចិត្តរ៉ែកពន់គ្រប់យ៉ាង ម្តាយសុខចិត្ត ទទួលបាបគ្រប់យ៉ាង ជំនួសកូនដោយចង់បញ្ជាក់ពីក្តីទុក្ខព្រួយអ្នកម្តាយគ្រប់រូប មានដូចជា ទឹកចិត្តអ្នកម្តាយ ក្នុងគ្រួសារ ត្រកូលអ្នកមាន និងទឹកចិត្តអ្នកម្តាយក្នុងគ្រួសារមធ្យម។ ទឹកចិត្តអ្នកម្តាយក្នុងគ្រួសារត្រកូលអ្នកក្រ។ ទោះបីជាស្ថិតក្នុងជីវភាព បែបណាក៏ដោយ ម្តាយសុទ្ធតែមានទឹកចិត្តអាណិតស្រឡាញ់កូន ដូចគ្នាទាំងអស់។ លោកស្រីបន្តថា ម្តាយជាមនុស្សមានគុណដ៏ធំធេង ហើយក៏ជាមនុស្សតែម្នាក់គត់ ដែលស្រឡាញ់អ្នកពុំមានអ្វីកាត់ថ្លៃបាន។ រយៈពេល៩ខែ ១០ថ្ងៃ លោកខិតខំថែរក្សាយើងដោយប្រយ័ត្នបំផុត។ លុះដល់ពេលកូនប្រសូត្រមកហើយ អ្នកម្តាយនៅតែមើលថែ ថ្នាក់ថ្នម ការពារគ្រប់យ៉ាងសូម្បីតែសត្វស្រមោច ក៏មិនឲ្យខាំផង។ លុះដល់កូនពេញវ័យ នៅតែពន្យល់ណែនាំ ប៉ុន្តែ នៅក្នុងរឿង «ទឹកចិត្តម្តាយសម័យថ្មី» កូនៗ ហាក់មិនស្តាប់នូវការទូន្មាន អប់រំ របស់ម្តាយ ធ្វើអ្វីតាមតែទំនើងចិត្ត ដើរលេងសប្បាយ ភ្លើតភ្លើន ភ្លេចខ្លួន រហូតដល់មានវិប្បដិសារីក៏មាន។ ទស្សនិជន ដែលចូលទស្សនាខ្សែរភាពយន្តខ្នាតធំនេះវិញ នៅក្នុងថ្ងៃបើកសម្ពោធ បានសម្ដែងការកោតសរសើរថា ពិតជាល្អមើល រហូតអ្នកខ្លះស្រក់ទឹកភ្នែក ទាំងមិនដឹងខ្លួន។ ខ្លះទៀតថាសម្តែងល្អរគ្រប់តួរអង្គ មើលទៅទាក់ទាញ action ដូចរឿងពិតចឹង ដោយនៅក្នុងនោះសុទ្ធតែកំពូលតារាសម្ដែងល្បីៗ។ សូមបញ្ជាក់ថា រឿង «ទឹកចិត្តម្ដាយសម័យថ្មី» ទាំងកំសត់ គ្រប់រសជាតិ ដែលកើតមានជាក់ស្តែងក្នុងសង្គម បានសម្រិតសម្រាំង ជាពិសេស សម្រាប់ទស្សនិកជន ដោយស្នាដៃផលិតករនិងអ្នកដឹកនាំរឿងដ៏ឆ្នើម គឺអ្នកស្រី ពាន់ ភួងបុប្ផា ដែលជាខ្សែភាពយន្ត ខ្នាតធំ កម្រិត 4.5K លំដាប់អន្តរជាតិ ហើយអត្ថន័យទាំងអស់ នឹងដាក់បញ្ចាំងគ្រប់រោងកុននៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ក្នុងខ្សែភាពយន្ត រឿង «ទឹកចិត្តម្តាយសម័យថ្មី» គ្រប់រោងភាពយន្តទំនើបក្នុងរាជធានីភ្នំពេញ។ ក្នុងខ្សែភាពយន្តដែលនិយាយ ពីរឿងមួយចំនួន កើតមានជាក់ស្តែងក្នុងសង្គម បច្ចុប្បន្នមួយនេះ ចូលរួមសម្ដែងដោយ អ្នកស្រី អម្ពរ ទេវី,អ្នកនាង ស៊ឹម សូលីកា, អ្នកនាង ស្វែង សុជាតា,អ្នកនាង សុខ សុម៉ាវតី, កញ្ញា ឌុច លីដា, លោក ទេព រិន្ធដារ៉ូ, លោក មាស យិតឧស្សាហ៍, លោកប៊ុត សារ៉ាវុធ, តារាកិត្តិយស៖ អ្នកស្រី ឌី សាវ៉េត និងតារាប្រុសស្រី ជាច្រើន រូបទៀត៕Image may contain: 16 people, people sitting and indoorImage may contain: 2 people, people standing and flowerImage may contain: 14 people, indoorImage may contain: 19 people, people sitting and indoorImage may contain: 22 people, people smiling, people sitting and indoorImage may contain: 8 people, people standing and suitImage may contain: 9 people, people standing and indoorImage may contain: 7 people, people smiling, people standingImage may contain: 9 people, people smiling, people standingImage may contain: 5 people, people smiling, people standing and suitImage may contain: 3 people, people smiling, people standing and indoorImage may contain: 15 people, people smiling, people standing and indoorImage may contain: 2 people, people standingImage may contain: 7 people, people standing and indoorImage may contain: 4 people, people smiling, people standingImage may contain: 21 people, people smilingImage may contain: 3 people, people standing and indoor