(ភ្នំពេញ)៖ តោះនៅចាំអីទៀត នាំគ្នាមករាំលេងកម្សាន្ត ចង្វាក់ញាក់កន្ទ្រាក់អារម្មណ៍ ជាមួយនឹងបទថ្មីមានចំណងជើងថា «ក្រមុំខ្ញុំអ្នកណាសង» ដែលជាការបកស្រាយយ៉ាងពីរោះ​ជក់ចិត្ត របស់តារាចម្រៀងបែបយុវវ័យ សម្បូរដោយមន្តស្នេហ៍រយពាន់ គឺកញ្ញា សុខ ពិសី ក្នុងផលិតកម្ម សាន់ដេ ដើម្បីត្រៀមក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ។

បទ «ក្រមុំខ្ញុំអ្នកណាសង» ជាបទចម្រៀង​និពន្ធទំនុកច្រៀង តាមបទម​រតកដើម ដែលជាការបកស្រាយ របស់អ្នកស្រី សុង សេងហ៊ន ប៉ុន្តែពេលបន្ថែមនូវ​សាច់ភ្លេងថ្មី ធ្វើឲ្យអ្នកស្ដាប់ ហាក់ចាប់អារម្មណ៍ខ្លាំង ជាពិសេសយុវវ័យ ហើយពួកគេរំពឹងថា នឹងរាំហុយដីទ្រលោមទៀតហើយ ជាមួយបទដ៏ពីរោះ ញាក់តាមបែបបុរាណមួយនេះ​។

គ្រាន់តែបទនេះ ចេញនៅតាមប្រព័ន្ធបណ្ដាញ​សង្គមភ្លាម បានធ្វើឲ្យយុវវ័យ ចាប់អារម្មណ៍ខ្លាំង រហូតអ្នកគាំទ្រខ្លះ បានបញ្ចេញមតិថា ឲ្យផលិតកម្ម សាន់ដេ បញ្ចេញបទចម្រៀង​ឲ្យអស់មក ព្រោះសុទ្ធតែជាបទពីរោះៗ គួរឲ្យចង់ស្ដាប់ ហើយពួកគេបានត្រៀមរួចហើយថា នឹងរាំយ៉ាងសប្បាយរីករាយ ជាក់ជាមិនខាន ជាពិសេស​ គឺបទចម្រៀង ញាក់របស់កំពូលតារាចម្រៀង លេចធ្លោជាងគេ គឺកញ្ញា សុខ ពិសី «ក្រមុំខ្ញុំអ្នកណាសង» នេះ​​តែ​ម្ដង។

ស្ដាប់បទនេះបន្តិចមើលជឿជាក់ថា នឹងធ្វើឲ្យរញ្ជួយអារម្មណ៍ ចង់តែឡើងរាំជាមិនខាននោះទេ៖