(សៀមរាប)៖ ការប្រគុំតន្រ្តីដ៏អស្ចារ្យ និងមានភាពច្នៃប្រឌិតខ្ពស់ ក្រោមការរៀបចំយ៉ាងពិសេសដោយក្រុមហ៊ុនស្រាបៀរ Tiger បានប្រារព្ធធ្វើឡើងលើឆាកដ៏ធំ មានរាងដូចកុងតឺន័រ ដោយរំលេចជាមួយភ្លើង LED ដ៏ស្រស់ស្អាត លើទឹកដីខេត្ដសៀមរាម។

យ៉ាងណាមិញ ការប្រគុំតន្ត្រីយក្សមួយនេះ ជាកម្មវិធីពេលយប់បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះក្នុងតំបន់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់Tiger Street Football Festival ២០១៧ លើកទី៥ ក្នុងការស្វាគមន៍ ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័តជាបន្ដបន្ទាប់ ដើម្បីដណ្តើមទឹកសរុបជាង ៣២០០ដុល្លារ នឹងជ្រើសរើសយកក្រុមខ្លាំងចំនួន១០ ក្រុម ទៅប្រកួតផ្ដាច់ព្រ័ត្រនៅភ្នំពេញថ្ងៃទី១២ មីនាខាងមុខ ដើម្បីដណ្តើមយកទឹកប្រាក់កាន់តែច្រើនអស្ចារ្យរហូតដល់ ១៥០០០ដុល្លារ។

អ្វីដែលកាន់តែពិសេសការប្រគុំតន្រ្តីដ៏អស្ចារ្យមួយនេះ គឺមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើន ដូចជា លោក ឆាយវិរៈយុទ្ធ លោកឆន សុវណ្ណារាជ លោកនី រតនា  លោក STEP និង កញ្ញា ឈិន ម៉ានិច្ច រួមជាមួយពិធីករ ពិធីការីនី សម្បូរវោហាស័ព្ទទៀតនោះ ដែលជាហេតុធ្វើឲ្យបរិវេណអង្គរ ឃ្យុង យូ បានទាក់ទាញអ្នកចូលរូមទស្សនាយ៉ាងច្រើនកុះករ។

មិនតែប៉ុណ្ណោះនៅមិនឆា្ងយពីឆាកតន្រី្តក៏មានស្តង់លក់ស្រារបៀរ Tiger ត្រជាក់ៗ ក្នុងតម្លៃពិសេស និងប្តូរបានវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរ Tiger ។

ពិសាដោយការទទួលខុសត្រូវ៕