Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការតាំងពិព័រណ៍ «ស្ថាបត្យកម្ម​ខ្មែរសម័យថ្មី និងប្រទេស​ជប៉ុន» នៅសារ​មន្ទីរជាតិ ចាប់ពី​ថ្ងៃទី០៤-១៦ ខែមីនា នឹងបង្ហាញពី​គំនូសប្លង់​ស្ថាបត្យកម្ម​នៅជប៉ុន

01-03-2017 14:04

(ភ្នំពេញ)៖ ការតាំងពិព័រណ៍«ស្ថាបត្យកម្មខ្មែរសម័យថ្មី និងប្រទេសជប៉ុន» នឹងរៀបចំធ្វើនៅសារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៤-១៦ ខែមីនា ឆ្នាំ២០១៧។ ពិព័រណ៍«ស្ថាបត្យកម្មខ្មែរសម័យថ្មី និងប្រទេសជប៉ុន» មានគោលបំណងបង្ហាញពី កិច្ចសហការស្ថាបត្យកម្មរវាង ប្រទេសកម្ពុជា-ជប៉ុន ដោយផ្អែកទៅលើ របកគំហើញគំនូសប្លង់ស្ថាបត្យកម្ម និងឯកសារផ្សេងៗ ជាច្រើនដែលមាននៅក្នុងប្រទេសជប៉ុន។

ស្ថាបត្យកម្មខ្មែរសម័យថ្មី ជាចលនាស្ថាបត្យកម្មខ្មែរសម័យទំនើប នាទស្សវត្សរ៍១៩៥០-៦០ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីមជ្ឈដ្ឋានអន្តរជាតិ ក្នុងរយៈពេលប៉ុន្មនាឆ្នាំចុងក្រោយនេះ។ ការសិក្សាស្រាវជ្រាវថ្មី បានបង្ហាញថា «អ្នកជំនាញជនជាតិជប៉ុននានា ក៏បានចូលរួមចំណែក ក្នុងចលនាមួយនេះ ដោយរាប់តាំងពីដំណាក់កាល នៃការរចនាដល់ការសាងសង និងពីគម្រោងស្រាវជ្រាវផ្សេងៗដល់គម្រោងនគរូបនីយកម្ម»

គួរបញ្ជាក់ថា កម្មវិធីតាំងតាំងពិព័រណ៍ ស្ថាបត្យកម្មខ្មែរសម័យថ្មី និងប្រទេសជប៉ុន រៀបចំឡើងដោយ Environment Design Global Hub សាកលវិទ្យាល័យខ្សូស៊ូ សហការជាមួយមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គាំទ្រដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ៕