(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មានសិស្សានុសិស្សខេត្តកំពង់ស្ពឺចំនួន១១១៤នាក់ ចូលរួមក្នុងពិធីទស្សន​ទាន​ព្រះពុទ្ធ សាសនា ការអប់រំ នៅក្នុងសាលាវិទ្យាល័យឌីប៉ុក ស្ថិតភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីយល់ដឹងអំពី សុជីវធម៌ សីលធម៌ គុណធម៌ ចរិយាធម៌។

កម្មវិធីទស្សនទានព្រះពុទ្ធ សាសនា ការអប់រំខាងលើនេះ ក្រោមកិច្ចសម្របសម្រួលពីលោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាងលោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម និងជារដ្ឋមន្រ្តីក្រសួងធម្មការ សាសនា ។

លោក នរ រតនៈវឌ្ឍនោ បានឲ្យដឹងថា កម្មវិធីទស្សនទានព្រះពុទ្ធសាសនាការអប់រំថ្ងៃនេះ ធ្វើឲ្យដល់សិស្សានុសិស្សយល់ដឹង អំពីសុជីវធម៌ សីលធម៌ គុណធម៌ ចរិយាធម៌ -ល- ហើយមិនតែប៉ុណ្ណោះ ឲ្យពួកគេបានដឹងពីបុណ្យបាប គុណទោសថែមទៀត ហើយជៀសផុត ពីអំពើអបាយមុខ សព្វបែបយ៉ាងពិសេស ការប្រព្រឹត្តនឹងគ្រឿងញៀន អំពើហឹង្សាឲ្យផុត ពីមនុស្សទំនើងនៅក្នុងមូលដ្ឋានរបស់ពួកគេ។

សូមបញ្ជាក់ថា ក្រុមការងារដែលដឹកនាំដោយរដ្ឋលេខាធិការដដែល ក៏បានឧបត្ថម្ភដល់ជូនសាលាវិទ្យាល័យឌីប៉ុក​ចំនួន១,២៤០,០០០រៀល ដើម្បីទ្រទ្រង់ដល់សាលាផងដែរ៕