(ព្រះវិហារ)៖ មនុស្សប្រុសស្រីចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងព្រះវិហារ ធ្វើការឃាត់ខ្លួន​ ពាក់ព័ន្ធនឹងករណី​លេងល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅភូមិថ្មី​ សង្កាត់កំពង់ប្រណាក​ ក្រុងព្រះវិហារ។

លោកវរសេនីយ៍ត្រី គង់​ គា អធិការនគរបាលក្រុងព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នេះថា ការណ៍ឃាត់ខ្លួនក្រុមញៀនល្បែងទាំង៩នាក់នេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

លោកវរសេនីយ៍ត្រី គង់​ គា បានបន្តថា ដោយទទួលបាននូវការរាយការណ៍ពីប្រជាពលរដ្ឋ ពីទីតាំងខាងលើ​ កម្លាំងរបស់លោក បានចុះទៅបង្ក្រាបដោយឃាត់ខ្លួនបានក្រុមញៀនល្បែង ចំនួន៩នាក់​ ព្រមទាំងម៉ូតូ៣គ្រឿង និងមេអាប៉ោង២ ព្រមទាំង​សម្ភារៈមួយ​ចំនួនទៀត។ ក្រោយការសួរនាំរួចសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូន ទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕